ជុំ លីណូ មានទុក្ខក្រៀមក្រំជាខ្លាំងដោយបានបាត់បង់លោកឪពុកជាទីគោរពកាលពីថ្ងៃម្សិលមិញនេះ
- June 27, 2019
ជុំ លីណូ តារាចម្រៀងប្រុសដែលមានប្រវត្តិកម្សត់ជូរចត់ ជាអតីតអ្នកលក់ពោត និងជាកម្មករសំណង់ តែប្រែខ្លួនជាតារាប្រុសដ៏មានសមត្ថភាពអាចច្រៀង និងរាំបានយ៉ាងប៉ិនប្រសប់។ ថ្មីៗនេះ ជុំ លីណូ ហាក់ពុំសូវមានសន្ទុះនៅក្នុងសង្គមសិល្បៈប៉ុន្មាននោះឡើយ ដោយលោកទទួលបានប្រជាប្រិយភាពក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយយូធូបច្រើនជាង ព្រោះភាគច្រើននៃបទចម្រៀងរបស់លោកគឺមានអ្នកទស្សនាជាច្រើននាក់។
យ៉ាងណាមិញរសៀលថ្ងៃទី២៦ ម្សិលមិញនេះ លោក ជុំ លីណូ មានទុក្ខក្រៀមក្រំជាខ្លាំងដោយបានបាត់បង់លោកឪពុកជាទីគោរពស្រលាញ់ ដែលទទួលមរណភាពដោយរោគាពាធ។ លោកបានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ «សូមពុកបានទៅកាន់សុគតិភព កុំបារម្ភពីកូន កុំគិតពីកូនទៀតអី តែពុកស្ថិតក្នុងបេះដូងកូនជានិច្ច ណាពុក។ ខ្ញំក៏សុំទោសបងប្អូនផងខ្ញុំមិនបានឆ្លើយទេ ដោយសាររវល់ និងសូមអរគុណដែលបានផ្ញើសារ ឬ ខំមិនជួយរំលែកទុក្ខខ្ញុំ ចំណែកពិធីបុណ្យខ្ញុំបាទធ្វើនៅភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមអរគុណ! R.I.P. my dad»៕
- Share This Post:











