សិល្បៈ

ចន ច័ន្ទលក្ខិណា អំពាវនាវឲ្យបងប្អូនសប្បុរសធម៌ជួយឧបត្ថម្ភដល់ស្ត្រីកើតពិស ចេញពងបែកពេញខ្លួន ត្រូវកាត់ជើងសងខាងចោល គ្មានលទ្ធភាពបន្តព្យាបាល

BY
Khmernote Media
June 27, 2019

ថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះអំពាវនាវឲ្យបងប្អូនមហាជនជួយដល់ស្ត្រីរងគ្រោះមានជម្ងឺកើតពិសត្រូវកាត់ជើងទាំងសងខាង គ្មានលទ្ធភាពព្យាបាល។ អ្នកនាងបានសរសេររៀបរាប់ថា «អាណិតនាងខ្លាំងណាស់មិនដឹងជាកើតពិសប្រភេទអ្វីទេត្រូវកាត់ជើងទាំងសងខាង ដំបូងកាត់ជើងម្ខាង ឥឡូវកាត់ម្ខាងទៀត តែក្រោយពេលកាត់ជើងម្ខាងទៀតរួចស្រាប់តែចេញពងបែកពេញខ្លួន និង ជើងហើយហើមទាំងសងខាងដំបៅរាលពេញខ្លួនប្រាណ។

ឃើញហើយពិតជាវេទនាភ្នែកខ្លាំងណាស់សូមបងប្អូនជួយនាងដោយក្ដីមេត្តាផងចុះ ព្រោះរូបនាងត្រូវពិការជើងទាំងសងខាងហើយនៅដេកពេទ្យកាល់ម៉ែតនៅឡើយទេសូមមេត្ដាជួយដល់រូបនាងផងទៅបងប្អូនអើយ ពេលនេះនាងអស់លទ្ធភាពហើយបើសិនជាបងប្អូនមើលឃើញហើយសូមមេត្ដាជួយនាងផងទៅ។ នេះជាលេខទូរស័ទ្ធរបស់នាង 088 98 43 972! សូមអរគុណបងប្អូនទុកជាមុន សូមបងប្អូនជួយនាងយកតែបុណ្យផងទៅណាបងប្អូន នាងនៅភូមិបឹងឈូក ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់»៕

Share This Post: