លោក Jony Ive មេផ្នែក Design តាំងពីជំនាន់លោក Steve Jobs លាឈប់ពីក្រុមហ៊ុន Apple ហើយ
- BY
- autoadmin
- June 28, 2019
នាយកផ្នែក Design របស់ក្រុមហ៊ុន Apple លោក Jony Ive និងជាអ្នកបង្កើតគំនិតរចនា និងរចនាម៉ូតឱ្យផលិតផល Apple ទាំងអស់រួមទាំង iPhone និង iMac ផងនោះ នឹងចាកចេញពីក្រុមហ៊ុន Apple បន្ទាប់ពីរយៈពេល ៣០ឆ្នាំ ដើម្បីចាប់ផ្តើមក្រុមហ៊ុនរចនាផ្ទាល់ខ្លួនរបស់គាត់។ លោក Ive នឹងចាកចេញនៅចុងឆ្នាំនេះ ដើម្បីទៅចាប់ផ្តើមក្រុមហ៊ុនរចនាផ្ទាល់របស់គាត់ដែលមានឈ្មោះថា LoveFrom ហើយក្រុមហ៊ុន Apple ក៏នឹងក្លាយជាអតិថិជនដំបូងរបស់ក្រុមហ៊ុនថ្មីនេះ។

យ៉ាងណាមិញ Apple មិនបាននិយាយថា តើនរណានឹងក្លាយជានាយកផ្នែករចនាបន្ទាប់ឱ្យក្រុមហ៊ុននោះទេ។ ផ្ទុយទៅវិញ Evans Hankey អនុប្រធានផ្នែករចនាឧស្សាហកម្ម និងលោក Alan Dye អនុប្រធានផ្នែករចនាចំណុចប្រទាក់ នឹងរាយការណ៍បញ្ហានេះទៅលោក Jeff Williams ប្រធានផ្នែកប្រតិបត្តិរបស់ Apple ។ ចំណែកនាយកប្រតិបត្តិលោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Apple នឹងបន្តធ្វើការដោយផ្ទាល់ជាមួយលោក Jony Ive លើគម្រោងផ្តាច់មុខរបស់ក្រុមហ៊ុន៕

អត្ថបទ៖ លីដា
- Share This Post:






