លេចលឺថា Apple កំពុងសម្ងំផលិត iPhone ស៊េរីថ្មីមានស្កេនក្រយ៉ៅដៃលើអេក្រង់ ជាពិសេសសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ
- July 3, 2019
នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងតែប្រឹងប្រែងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដោយខិតខំរិះរកវិធីសាស្ត្រ និងអភិវឌ្ឍន៍ផលិងផលរបស់ឲ្យកាន់តែទំនើប និងសម្បូរបែប។ មួយរយៈចុងក្រោយនេះ បច្ចេកវិទ្យាអេក្រង់លាតពេញដល់គែម (មិនមានឆក និងប្រជ្រុយ) និងស្កេនក្រយ៉ៅដៃលើអេក្រង់ កំពុងក្លាយជាបច្ចេកវិទ្យាដ៏ពេញនិយម ដែលក្រុមហ៊ុនជាច្រើនដូចជា OPPO, vivo, OnePlus, Xiaomi និង Samsung បានយកមកបំពាក់លើស្មាតហ្វូនរបស់ខ្លួន។
ចំណែកឯនាពេលថ្មីៗនេះ លេចលឺព័ត៌មានថា ក្រុមហ៊ុន Apple ក៏កំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ ប៉ុន្តែសម្រាប់តែទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ ក្រុមហ៊ុន Apple នឹងលុបបំបាត់បច្ចេកវិទ្យាស្កេនមុខ Face ID ដោយសារតែវាចំណាយអស់ថ្លៃពេក ហើយប្តូរមកប្រើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនួសវិញ ថែមទាំងបង្រួមក្បាលឆកនៅលើឲ្យតូចជាងមុនផងដែរ។
ជនជាតិចិននិយមទិញទូរស័ព្ទដៃទំនើបៗ ដែលមានតម្លៃត្រឹម ៥,០០០យ៉ន់ (ប្រហែល ៧៣០ដុល្លារ) តែប៉ុណ្ណោះ ដូច្នេះហើយទើបក្រុមហ៊ុន Apple ខំប្រឹងអភិវឌ្ឍន៍ស្មាតហ្វូនរបស់ខ្លួនឲ្យមានតម្លៃទាប ដើម្បីប្រជាជនចិនជាពិសេស ដោយសារទីផ្សារប្រទេសចិនធំ៕

អត្ថបទ៖ ភក្តី
- Share This Post:






