ខ្មែរណូត

ស្វែងរក

  • សុខភាព

    ​ជប៉ុនថា​ ព្រូនអាច​​ជួយមិនឲ្យ​ឡើង​ទម្ងន់

    BY Khmernote Media July 3, 2019
    ​ជប៉ុនថា​ ព្រូនអាច​​ជួយមិនឲ្យ​ឡើង​ទម្ងន់

    យោង​តាម​ការ​ចេញផ្សាយរបស់​​កាសែត​វិទ្យាសាស្រ្ត​អាមេរិក និងគេហទំព័រ Japan Times ដើម​សប្ដាហ៍​នេះ ក្រុមអ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ Gunma និង​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង ប្រទេស​​ជប៉ុន បញ្ជាក់​ថា ព្រូន​ជួយ​បង្កើន​មេតាបូលីស រារាំង​ការ​ឡើង​ទម្ងន់ ដោយ​តេស្ដសាកល្បង​កណ្ដុរ ២០០​ក្បាល ជាមួយ​របប​អាហារ​បង្ក​ឲ្យ​ធាត់ខ្លាំង ហើយ​ចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន កណ្ដុរ​មួយ​ចំនួន។ ២៨​ថ្ងៃ​ក្រោយមក អ្នកស្រាវជ្រាវ ឃើញថា ព្រូន​ជួយ​រារាំង​ឡើង​ទម្ងន់​កណ្ដុរ ២០% បើធៀប​នឹង​កណ្ដុរ​មិនត្រូវបាន​ចាក់​បញ្ចូល​ព្រូន។

    លោកសាស្រ្តាចារ្យ Chikako Shimokawa នៅ​នាយកដ្ឋាន​សិក្សា​ផ្នែក​ប៉ារ៉ាស៊ីត ​សាកលវិទ្យាល័យ Gunma ប្រាប់​កាសែត Japan Times ថា ព្រូន​មិន​បញ្ចុះ​ទម្ងន់​នោះទេ ប៉ុន្ដែ​វា​រារាំង​ការ​ឡើង​ទម្ងន់ ថែម​ទាំង​​ជួយ​រក្សា​សុខភាព និង​ការពារ​បញ្ហា​លើស​ទម្ងន់ទៀត​ផង។

    លោកសាស្រ្ដាចារ្យ ក៏បាន​សើច​នឹង​ពាក្យ​ចចាមអារ៉ាម​ដែរ​ថា អ្នកស្រាវជ្រាវ គ្រោង​ចាក់​ប៉ារ៉ាស៊ីត ចូល​ក្នុង​ខ្លួន​មនុស្ស។ ការស្រាវជ្រាវ ផ្ដោត​លើ​ផលប៉ះពាល់​នៃ​ព្រូន លើ​កោសិកា​ពោះវៀនប៉ុណ្ណោះ។ ជា​ការ​​ឆ្លើយតប អ្នកស្រាវជ្រាវ​ជឿថា ព្រូន​បញ្ចេញ​សារធាតុ​មួយ ជួយ​បង្កើន​កោសិកា​ពោះវៀន ហើយ​ប្រសិន​បើ​អ្នកស្រាវជ្រាវ​អាច​កំណត់វា​បាន អ្នកស្រាវជ្រាវ​អាច​ប្រើ​ថ្នាំ និង​របបអាហារ ដើម្បី​ជួយ​បញ្ចុះ​ទម្ងន់​បាន។

    សាស្រ្ដាចារ្យរូបនេះ បន្ថែម​ថា ការស្រាវជ្រាវ​ ផ្អែក​លើ​ទ្រឹស្ដី​រួម​មួយ គឺ រក្សា​​អនាម័យ​ខ្ពស់ ព្រូន​មិន​អាច​លាក់ខ្លួន​ក្នុង​រាងកាយ​មនុស្ស​បាន​ទៀតទេ។ វាជា​ទ្រឹស្ដី​មួយ ពាក់ព័ន្ធ​យ៉ាងខ្លាំង​ទៅ​នឹង​ការ​កើនឡើង​លទ្ធភាព​កាត់បន្ថយ​សកម្មភាពជំងឺ​ប្រព័ន្ធភាព​សុាំបំផ្លាញកោសិកាខ្លួនឯង ដូចជា អាឡែកស៊ី និង​ធាត់។

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay