ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បែកធ្លាយអស់គ្មានសល់ ពីរូបរាង Galaxy Note 10 និង Galaxy Note 10+

    BY Khmernote Media July 11, 2019
    បែកធ្លាយអស់គ្មានសល់ ពីរូបរាង Galaxy Note 10 និង Galaxy Note 10+

    Samsung Galaxy Note 10 និង Galaxy Note 10+ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុងទីផ្សារនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ មុនការចេញលក់ជាផ្លូវការ គេហទំព័រសារព័ត៌មាន PHONEARENA បានចុះផ្សាយអំពីទូរស័ព្ទទាំងពីរម៉ូដែលនេះដោយបានរៀបរាប់ថា Galaxy Note 10 នឹងមានទំហំអេក្រង់ ៦,៣ អ៊ីញ ខណៈ Galaxy Note 10+ មានទំហំអេក្រង់រហូតដល់ ៦,៧៥ អ៊ីញ។ ចំពោះកាមេរ៉ាវិញទូរស័ព្ទទាំងពីរម៉ូដែលអាចនឹងមានកាមេរ៉ាមុខមួយគ្រាប់ទំហំ ១២ មេហ្គាភិចសែល និងកាមេរ៉ាក្រោយបីគ្រាប់ស្រដៀងនឹង Galaxy S10 ដែរ។

    ចំពោះអង្គចងចាំវិញអាចមានជាច្រើនជម្រើសចាប់ពី Ram 8GB មេម៉ូរី  128GB ហើយសម្រាប់ Galaxy Note 10+ អាចមាន Ram 12GB និងមេម៉ូរីដល់ 1TB ឯណោះ។ ប្រភពដដែលបានបន្តថា ទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងត្រូវបានគេបំពាក់ជាមួយនឹងបច្ចេកវិទ្យាភ្ជាប់អ៊ីនធឺណិតល្បឿន 5G ផងដែរ។ លោកអ្នកអាចទស្សនារូបភាពគំរូរបស់ទូរស័ព្ទ Samsung Galaxy Note 10 និង Galaxy Note 10+ ដូចខាងក្រោមនេះ៖

    អត្ថបទ៖ភក្តី

    ប្រភព៖PHONEARENA

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay