ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy Note 10 នៅឆ្នាំនេះ នឹងមានមេម៉ូរីហក់ដល់ 1TB តែម្តង

    BY Khmernote Media July 11, 2019
    Galaxy Note 10 នៅឆ្នាំនេះ នឹងមានមេម៉ូរីហក់ដល់ 1TB តែម្តង

    កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញយ៉ាងច្បាស់ពីរូបរាងរបស់ Galaxy Note 10 ដែលត្រឹមនឹងបង្ហាញនៅដើមខែក្រោយនេះ។ យោងតាមប្រភពព័ត៌មានលេចធ្លាយបានឲ្យដឹងថា Galaxy Note 10 នៅឆ្នាំនេះមាន៣ម៉ូដែល គឺប្រភេទ Note 10 ធម្មតា, Note 10+ និង Note 10 5G។ សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនទាំង៣ម៉ូដែលនេះគឺដូចគ្នា ហើយសម្រាប់ម៉ូដែល Note 10 ធម្មតាមានអង្គផ្ទុកទិន្នន័យតូចបំផុត 128GB ប្រសិនបើទំហំប៉ុណ្ណេះមិនទាន់គ្រប់គ្រាន់ទេនោះ ក្រុមហ៊ុន Samsung បានបង្កើនអង្គផ្ទុកទិន្នន័យសម្រាប់ Note 10 ដែលមាន spec កប់កំពូល គឺមាន RAM រហូតដល់ 12GB និងមានអង្គផ្ទុកទិន្នន័យរហូតដល់ទៅ 1TB។

    ព័ត៌មានខ្លះបានរាយការណ៍ថា Note 10 អាចនឹងប្រើខ្នងក្រោយប្រភេទសេរ៉ាមិច ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយថា ប្រភេទសេរ៉ាមិចនេះសម្រាប់តែម៉ូដ 5G ឬក៏គ្រប់ម៉ូដែលនោះទេ ខណៈដែល ត្រកូល S10 គឺប្រើខ្នងក្រោយសេរ៉ាមិច សម្រាប់តែម៉ូដែល S10+ ម៉ូដែល 512GB តែប៉ុណ្ណោះ។ ចំណែកឯតម្លៃរបស់ Note 10 ដែលមាន spec កប់កំពូល 5GB និងអង្គផ្ទុកទិន្នន័យ 1TB នោះគឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេអាចប៉ាន់ស្មានបានថា វាអាចនឹងថ្លៃលើសម៉ូដែលមុនៗទៅទៀត៕

     

    អត្ថបទ៖ ឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay