ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Apple នឹងឈប់ផលិតកុំព្យូទ័រ Macbook ទំហំ ១២ អ៉ីញ និង Macbook Air ផលិតឆ្នាំ ២០១៧ ទៀតហើយ

    BY Khmernote Media July 17, 2019
    Apple នឹងឈប់ផលិតកុំព្យូទ័រ Macbook ទំហំ ១២ អ៉ីញ និង Macbook Air ផលិតឆ្នាំ ២០១៧ ទៀតហើយ

    កុំព្យូទ័រ Macbook  ទំហំ ១២​ អ៊ីញ និង Macbook Air ទំហំ ១៣ អ៉ីញ នឹងលេងមានវត្តមាននៅក្នុងហាងលក់ផលិតផល Apple ទៀតហើយ ក្រោយក្រុមហ៊ុនបានប្រកាសជាសាធារណៈថា​ នឹងមិនបន្តផលិត​ ឬលក់ផលិតផលទាំងនេះទៀតទេ។ ការសម្រេចខាងលើនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនមិនចង់បន្តលក់របស់ចាស់ទៀតនោះទេ ដោយក្រុមហ៊ុនចង់ឲ្យអតិថិជនខ្លួនផ្តោតតែលើផលិតផលថ្មី ដែលមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះ។ គួរម្លឹកជូនថា កុំព្យូទ័រទាំងពីរម៉ូដែលនេះមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    Macbook អេក្រង់ប្រភេទ Retina Display ទំហំ ១២ អ៉ីញ ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញលក់កាលឆ្នាំ ២០១៥ ដោយរត់ដោយកម្លាំងម៉ាស៊ីន Intel Y-series processor។ ចំណែក Macbook Air ស៊េរីឆ្នាំ២០១៧ វិញ គឺជាជំនាន់ទី២ របស់ Macbook Air ដែលមានអេក្រង់ ទំហំ ១៣ អ៉ីញ រត់ដោយកម្លាំងម៉ាស៊ីន Intel 5th-generation processor។

    ក្នុងពេលដ៏ឆាប់ខាងមុខនេះ Apple នឹងបន្តចេញលក់កុំព្យូទ័រស៊េរីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យា និងគុណភាពល្អប្រើសើរជាងកុំព្យូទ័រទាំងពីរម៉ូដែលខាងលើនេះទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay