បច្ចេកវិទ្យា

សាស្រ្តាចារ្យជប៉ុនម្នាក់បានរកឃើញវិធីធ្វើឲ្យអំពូល LED ភ្លឺបាន ដោយប្រើទឹកនោមមនុស្ស

BY
Khmernote Media
August 5, 2019

ជប៉ុន៖ សាស្រ្តាចារ្យជនជាតិជប៉ុនម្នាក់បានរកឃើញវិធីពិសេសមួយដោយអាចធ្វើឲ្យអំពូល LED ភ្លឺបាន ដោយប្រើតែទឹកនោមមនុស្សប៉ុណ្ណោះ។ សាស្រ្តាចារ្យរូបនេះមានឈ្មោះថា Keiichi Kaneto ជាអ្នកស្រាវជ្រាវនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យា Osaka ។ គំនិតច្នៃប្រឌិតរបស់គាត់នេះ គឺគាត់បានបង្កើតឧបករណ៍តូចមួយ ដែលអាចនាំយកចំហេះពីក្នុងទឹកនោមរបស់មនុស្សបំលែងទៅជាថាមពល ដែលអាចបំភ្លឺអំពូល LED បាន។

ការរកឃើញនេះត្រូវបានគេមើលឃើញថា នឹងផ្តល់គុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រើប្រាស់ពេលដើរចូលព្រៃ ឬពេលឡើងភ្នំម្តងៗ ព្រោះថានៅទីដែលគ្មានចរន្តអគ្គិសនីនោះ ការប្រើប្រាស់ទឹកនោមដើម្បីបំភ្លឺភ្លើង LED គឺជារឿងល្អបំផុត។ រហូតមកទល់នឹងពេលនេះ មានក្រុមអ្នកស្រាវជ្រាវជាច្រើននាក់ផ្សេងទៀតនៅលើពិភពលោក កំពុងតែយកអ្វីដែលលោកសាស្រ្តាចារ្យ Keiichi Kaneto បានរកឃើញ ទៅសិក្សាបន្តទៀត ដើម្បីរកវិធីបំលែងទឹកនោមឲ្យអាចប្រើបានជាមួយនឹងអំពូលប្រភេទផ្សេងទៀត៕

អត្ថបទ៖ ភក្តី

Share This Post: