ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កុំចូលចិត្តលេងអីផ្ដេសផ្ដាស់លើ Facebook ព្រោះក្រុមហ៊ុនបានលួចរក្សាទុកទិន្នន័យរបស់អ្នកទាំងអស់ សូម្បីតែហៅចេញ ចូល

    BY Khmernote Media March 26, 2018
    កុំចូលចិត្តលេងអីផ្ដេសផ្ដាស់លើ Facebook ព្រោះក្រុមហ៊ុនបានលួចរក្សាទុកទិន្នន័យរបស់អ្នកទាំងអស់ សូម្បីតែហៅចេញ ចូល

    យោងតាមគេហទំព័រ Ars Technica បានលើកឡើងថា រាល់អ្នកដែលកំ​ពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android ទាំងអស់បានកត់សម្គាល់ថា Facebook បានលួចរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

    ទាក់ទងទៅនឹងទង្វើរបែបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មានការព្យួយបារម្មណ៍ជាខ្លាំងទាក់ទងទៅនឹងឯកជនភាពរបស់ពួកគេ ហើយទិន្នន័យដែលត្រូវបានរក្សាទុកនោះ គឺមានដូចជា ឈ្មោះ លេខទូរស័ព្ទ និងរយៈពេលនៃការហៅចេញ ចូល។ លើសពីនេះទៅទៀត Facebook ក៏មានមុខងារតម្រូវឲ្យអ្នកដាក់បញ្ចូលនូវលេខទំនាក់ទំនងទាំងអស់ដែលមានក្នុងទូរស័ព្ទផងដែរ។

    ទោះជាយ៉ាងណា មកដល់ពេលនេះយើងពុំទាន់ឃើញការបកស្រាយណាមួយពីលោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook ឡើយ។ មិនតែប៉ុណ្ណោះ ក្នុងមួយរយៈពេលចុងក្រោយ បណ្ដាញសង្គមនេះពិតជាទទួលបានរឿងអាស្រូវច្រើនណាស់។

    Fu

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay