បច្ចេកវិទ្យា

អស្ចារ្យណាស់! អ្នកវិទ្យាស្ត្របានបង្កើត contact len ដែលអាចពង្រីក ឬបង្រួម ដោយគ្រាន់តែព្រិចភ្នែកប៉ុណ្ណោះ

BY
autoadmin
July 30, 2019

ថ្មីៗនេះអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ California San Diego បានបង្កើតនូវលែនភ្នែកគំរូមួយ ដែលអាចគ្រប់គ្រងដោយចលនារបស់ភ្នែកយើងផ្ទាល់តែម្ដង។ លែននេះមានសម្ថភាពអាចពង្រីក ឬបង្រួម ដោយគ្រាន់តែព្រិចភ្នែកពីរដងតែប៉ុណ្ណោះ។ របាយការណ៍រៀបរាប់លម្អិតពីការរកឃើញរបស់ក្រុមនេះ ក៏ត្រូវបានបោះពុម្ពផ្សាយក្នុងខែនេះផ្ទាល់ នៅក្នុងទិនានុប្បវត្តិ Advanced Functional Materials ផងដែរ។ លែនជីវម៉ាសនេះ ត្រូវបានផលិតចេញពីប៉ូលីមែរដែលអាចពត់បាន (stretchy polymer film) និងអាចឆ្លើយតបនឹងសញ្ញាអេឡិចត្រិក ដែលបំលែងចេញពីការព្រិចភ្នែករបស់អ្នក។

វាត្រូវបានគេស្គាល់ថា Electro-oculographic ឬ EOG ហើយមនុស្សថែមទាំងអាចបញ្ចេញថាមពលអេឡិចត្រិក នៅពេលពួកគេកំពុងគេងទៀតផង។ ដោយអ្នកដឹកនាំការស្រាវជ្រាវលោក Shengqiang Cai បានមានប្រសាសន៍ប្រាប់ New Scientist ថា៖ «ទោះបីជាភ្នែករបស់អ្នកបិទជិតក៏ដោយ ក៏គ្រាប់ភ្នែករបស់មនុស្សយើងនៅតែអាចធ្វើចលនា និងបង្កើតសញ្ញា Electro-oculographic នេះបានដែរ»។ ប៉ុន្តែយ៉ាងណាក៏ដោយវានៅតែជាគំរូនៅឡើយទេ ដោយសារពួកគេត្រូវការពេលវេលាសិក្សាបន្ថែមលើការស្រាវជ្រាវនេះ ហើយពួកគេជឿជាក់ថា វានឹងមានសក្ដានុពលសម្រាប់អនាគត៕

អត្ថបទ៖ លីដា

Share This Post: