បច្ចេកវិទ្យា

ទោះបីត្រូវអាមេរិករឹតកមែន តែប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នៅតែកើនឡើង កើបលុយបានរាប់ពាន់លានដុល្លារក្នុងឆ្នាំនេះ

BY
Khmernote Media
July 31, 2019

បើទោះជាទទួលរងសម្ពាធពីសហរដ្ឋអាមេរិកក៏ពិតមែន តែរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei បានបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនមួយនេះអាចរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុន រហូតដល់ ២៣% ឯណោះ។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន GSMARENA បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ​ ២០១៩ នេះបានកើនដល់ ៤០១.៣ ពាន់លានយន់ (៥៨.៣ ពាន់លានដុល្លារអាមេរិក)។ ក្នុងចំណោមប្រាក់ចំណូលទាំងនេះមានចំនួន ២២០.៨ ពាន់លានយន់ (៣២.១ ពាន់លានដុល្លារ) បានមកពីការលក់ទូរស័ព្ទឆ្លាតវ័យចំនួន ១១៨ លានគ្រឿង ហើយប្រាក់ចំណូលផ្សេងទៀតបានមកពីការលក់ផលិតផលអេឡិចត្រូនិចជាច្រើនផ្សេងទៀត។ លទ្ធផលនេះជាសញ្ញាបង្ហាញថា Huawei នៅតែរឹងមាំ បើទោះជាមានសម្ពាធពីអាមេរិកក្តី៕

អតបទ៖ ភក្តី

Share This Post: