ប្រាក់ចំណូលរបស់ Apple កើនដល់ ៥៣,៨ ពាន់លានដុល្លារគិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ ២០១៩
- August 1, 2019
របាយការណ៍ហិរញ្ញាវត្ថុប្រចាំត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Apple បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សមួយនេះមានចំនួនរហូតដល់ ៥៣,៨ ពាន់លានដុល្លារ។ បើធ្វើការប្រៀបធៀបទៅនឹងប្រាក់ចំណូលត្រឹមត្រីមាសទី ៣ កាលពីឆ្នាំមុន Apple អាចរកប្រាក់បានត្រឹមតែ ៥៣,២ ពាន់លានដុល្លារប៉ុណ្ណោះ។ ដូចនេះតួលេខបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើងបន្តិចបើធៀបទៅនឹងឆ្នាំមុន។
របាយការណ៍ដដែលបានបង្ហាញថា ប្រាក់ចំណូលដែលបានមកពីការលក់ទូរស័ព្ទមានចំនួន ២៥,៩៩ ពាន់លានដុល្លារ ការលក់ iPad និង Mac មានចំនួន ៥,០២ ពាន់លានដុល្លារ ហើយក្រៅពីនេះជាប្រាក់ចំណូលដែលបានមកពីការលក់គ្រឿង Accessory និងសេវាកម្មផ្សេងៗ។ គេរំពឹងថា ប្រាក់ចំណូលរបស់ Apple និងបន្តកើនឡើងបន្ថែមទៀតទម្រាំតែដល់ចុងឆ្នាំ ២០១៩ នេះ ហើយវាក៏ជាសញ្ញាបង្ហាញថា Apple នៅតែរក្សាភាពខ្លាំងរបស់ខ្លួនបានដដែល បើទោះជាមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនធំៗជាច្រើនទៀតក៏ដោយ៕

អត្ថបទ៖ភក្តី
ប្រភព៖bgr
- Share This Post:






