នេះហើយជាខ្សែ dongle សម្រាប់តភ្ជាប់ជាមួយរន្ធកាស 3.5mm របស់ Galaxy Note 10
យោងតាមសារព័ត៌មានបច្ចេកវិទ្យា ENGADGET បានចុះផ្សាយថា ទូរស័ព្ទ Samsung Galaxy Note 10 នឹងលែងមានរន្ធដោតកាស 3.5mm ទៀតហើយ ដោយសារតែកាលពីពេលថ្មីៗមានលេចធ្លាយខ្សែ dongle ដែលសម្រាប់តភ្ជាប់ទៅរន្ធដោតកាសរបស់ Galaxy Note 10។ តាមរយៈរូបភាពលេចធ្លាយបានបង្ហាញថា ខ្សែ dongle សម្រាប់តភ្ជាប់នោះ មានក្បាលសម្រាប់ដោតប្រភេទ USB-C និងមានកន្ទុយសម្រាប់ដោតចូលជាប្រភេទ 3.5mm។ Galaxy Note 10 នឹងក្លាយជាស្មាតហ្វូនត្រកូល Note ដំបូងបំផុត ដែលឈប់ប្រើរន្ធដោយកាស 3.5mm។
គួរបញ្ជាក់ផងដែរថា Galaxy Note 10 នឹងមានអេក្រង់ខាងមុខជាប្រភេទ Infinity-O ដោយមានប្រជ្រុយមួយនៅចំកណ្តាលថ្ងាស មានរូបរាងលក្ខណៈជ្រុងជាងមុន និងមានកាមេរ៉ាខាងក្រោយ៣គ្រាប់បញ្ឈរជាប់គ្នា។ ឆ្នាំនេះអាចនឹងមាន Note 10 ដល់ទី២ម៉ូដែល គឺ Note 10 ធម្មតាមានអេក្រង់ 6.3-inch និង Note 10+ មានអេក្រង់ 6.8-inch (និងមាន Note 10+ ម៉ូដែល 5G ផងដែរ) រត់ដោយបន្ទះឈីប Snapdragon 855 និងមានមេម៉ូរីធំបំផុតរហូតដល់ 1TB ឯណោះ៕


អត្ថបត៖ ភក្តី