បច្ចេកវិទ្យា

Galaxy Note 10 នឹងក្លាយជាស្មានហ្វូនដំបូងបំផុត ដែលបំពាក់អាវក្រោះស៊េរីថ្មី IP69

BY
Khmernote Media
August 3, 2019

នៅសល់មិនដល់១សប្តាហ៍ទៀតឡើយ ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញកំពូលស្មាតហ្វូនប៊ិច Galaxy Note 10 ហើយ ប៉ុន្តែចំពោះព័ត៌មានលេចធ្លាយហាក់មិនបានស្ងប់ស្ងាត់ឡើយអំពីស្មាតហ្វូនមួយនេះ។ កាលពីពេលថ្មីៗនេះ លេចលឺដំណឹងពីគណនី Twitter ឈ្មោះ Ishan Agarwal មកថា Galaxy Note 10 នឹងបំពាក់អាវក្រោះស៊េរីថ្មី IP69 ដែលមានសមត្ថភាពកាន់តែខ្លាំងជាងមុន។

កាលពីជំនាន់ Galaxy Note 9 បានបំពាក់អាវក្រោះត្រឹម IP68 ប៉ុណ្ណោះ ដែលវាមានសមត្ថភាពអាចធន់នឹងធូលី និងជាពិសេសធន់នឹងទឹកបានជម្រៅដល់១.៥ម៉ែត្ររយៈពេល៣០នាទីឯណោះ។ សម្រាប់អាវក្រោះ IP69 នៅលើ Galaxy Note 10 វិញ គឺវាកាន់តែធន់ជាងអាវក្រោះរបស់ Note 9 ទៅទៀត ដោយវាមានសមត្ថភាពអាចទ្រាំទឹកបានយូរជាងមុន (មិនទាន់បញ្ជាក់ពីរយៈពេល) ហើយវាថែមទាំងធន់ទឹកសម្ពាធទឹកខ្លាំង និងធន់នឹកទឹកក្តៅផងដែរ។ ដូច្នេះអាវក្រោះជំនាន់ថ្មីនេះ កាន់តែធ្វើឲ្យ Galaxy Note 10 ធ្ងន់នឹងទឹកមួយកំរិតទៀត៕

អត្ថបទ៖ ឌី

Share This Post: