ថៃត្រៀមប្តូរសៀវភៅពុម្ពទៅ E-Book ក្រោយសិស្សស្រីម្នាក់ ខូចឆ្អឹងខ្នងដោយកាតាបធ្ងន់
រដ្ឋលេខាធិការក្រសួងអប់រំថៃ លោកស្រី កាឡាយ៉ា សុផុនផានិច កំពុងពិនិត្យមើលសំណើមួយ ដោយជំនួសសៀវភៅពុម្ពក្រាស់ៗ នៅក្នុងកាតាបសិស្សកម្រិតបឋម និងមធ្យមសិក្សាទូទាំងប្រទេស គ្រប់មុខទៅជា សៀវភៅឌីជីថល ឬ E-book វិញ ក្រោយមានបញ្ហា ទម្ងន់របស់សៀវភៅទាំងនោះធ្ងន់ ហើយបណ្ដាលឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងក្មេងស្រី ជាសិស្សសាលាម្នាក់។
តាមសារព័ត៌មាន Bangkok ការលើកនូវគំនិតបែបនេះ បន្ទាប់ពីមានករណី ក្មេងស្រីថៃវ័យ១៤ឆ្នាំមួយរូប មកពីខេត្ត ខនកែន បានត្អួញត្អែរ ថានាងឈឺខ្នង រហូតធ្លាក់ខ្លួន ឈឺ ហើយម្តាយរបស់នាង បាននាំទៅឆ្លុះ X-ray ក៏ឃើញថា កូនស្រីកើត មានអាការៈវៀចឆ្អឹងខ្នង។
ម្តាយរបស់ក្មេងស្រី គឺលោកស្រី សូផាភ ឌីប៊ុនមី បានប្រាប់សារព័ត៍មានថា កូនស្រីរបស់អ្នកស្រី បើពុំបានឮមានត្អូញត្អែរទេ អ្នកស្រីក៏ពុំបាននាំមកពេទ្យពិនិត្យមើល ហើយក៏ពុំបានដឹងដែរថា កូនស្រីមានវៀចឆ្អឹងខ្នង ដូចនេះ ក៏បានធ្វើសំណើនេះឡើង។
យ៉ាងណាមិញ លោកស្រីរដ្ឋាលេខាធិការ ក៏បានតបជាជំហានដំបូងវិញថា លោកស្រីត្រូវពិចារណារ ក៏ដូចជាសិក្សាពី ផលប៉ះពាល់លើសុខភាពកុមារ ទៅលើ E-book វិញផងដែរ ព្រោះវាក៏រួមចំណែកនូវ ហានិភ័យសុខភាព ដូចជាភ្នែកកុមារត្រូវសម្លឹងអេក្រង់នោះ ហើយការអង្គុយមើល E-book ក៏មិនប្រសើរជាងសៀវភៅពុម្ពប៉ុន្មានដែរ ដូចនេះទើបលោកស្រី ត្រូវពិចារណារសិន។
ទោះយ៉ាងណា លោកស្រីសូផាភ ក៏បានស្នើសុំឲ្យសាលាកូនស្រី អនុញ្ញាតឲ្យនាង មានរទេះដាក់សំពៀតកាតាបសម្រាប់អូស ពេលត្រឡប់ទៅរៀនសាលាវិញផងដែរ ហើយនឹងរង់ចាំការសម្រេចរបស់ លោកស្រីរដ្ឋលេខាធិការ។
គួររំលឹក ដែរថា នេះមិនមែនជាលើកដំបូងទេ ដែរមានការតវ៉ាបែបនេះ កន្លងមក នៅប្រទេសថៃ មានករណី នេះជាច្រើនផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ