ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្មាតហ្វូនដំបូង ដែល Huawei នឹងដាក់ឲ្យដំណើរការ Hongmeng OS នោះគឺ….

    BY Khmernote Media August 7, 2019
    ស្មាតហ្វូនដំបូង ដែល Huawei នឹងដាក់ឲ្យដំណើរការ Hongmeng OS នោះគឺ….

    ទូរស័ព្ទ Huawei ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS អាចនឹងមានវត្តមាននៅលើទីផ្សារនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៩ នេះហើយ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបច្ចេកវិទ្យា ANDROIDAUTHORITY។ ប្រភពដដែលនេះបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ទូរស័ព្ទ Huawei ដំបូងគេដែលដំណើរការដោយប្រតិបត្តិការណ៍ Hongmeng OS នេះ គឺជាទូរស័ព្ទម៉ូដែល Huawei Mate 30 និង Mate 30 Pro។

    គេរំពឹងថា Huawei ដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS នឹងទាក់ទាញអ្នកអភិវឌ្ឍន៍ Software ឲ្យផលិតកម្មវិធីសម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍នេះយ៉ាងច្រើនមិនចាញ់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់ក្រុមហ៊ុន Apple និង Android របស់ក្រុមហ៊ុន Google ឡើយ។ យ៉ាងណាក្តី នៅក្នុងដំណាក់កាលដំបូងនេះគេមិនរំពឹងថា ប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS ផ្តួល Android បានភ្លាមៗទេ តែ Hongmeng OS នឹងក្លាយជាដៃគូប្រកួតប្រជែងដ៏ល្អមួយរបស់ Android ផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay