បច្ចេកវិទ្យា

ទោះ Huawei Mate 30 មិនទាន់បង្ហាញខ្លួនជាផ្លូវការក៏ពិតមែន តែក្រុមហ៊ុនខ្លះបានផលិត Case រួចបណ្តើរៗហើយ

BY
Khmernote Media
August 8, 2019

បើទោះជា Huawei Mate 30 មិនទាន់បង្ហាញខ្លួនជាផ្លូវការក៏ពិតមែន តែសារព័ត៌មាបច្ចេកវិទ្យា GSMARENA បានចុះផ្សាយថា Case ឬស្រោម សម្រាប់ដាក់ទូរស័ព្ទ Huawei Mate 30 ត្រូវបានក្រុមហ៊ុនជាច្រើនសម្រេចច្នៃម៉ូត និងផលិតរួចខ្លះបណ្ដើរៗហើយ ដើម្បីត្រៀមលក់ពេលវត្តមានរបស់ Huawei Mate 30 មកដល់ក្នុងពេលដ៏ឆា​ប់ខាងមុខនេះ។ តាមរយៈរូបភាព Case សម្រាប់ដាក់ Huawei Mate 30 ដែលគេទទួលបាននោះបានបង្ហាញថា ទូរស័ព្ទទំនើបចុងក្រោយមួយម៉ូដែលនេះនឹងមានកាមេរ៉ាចំនួន ៣ គ្រាប់ ស្ថិតនៅក្នុងរាងជារង្វង់មួយ អមដោយ Flash មួយគ្រាប់នៅក្នុងរង្វង់នោះផងដែរ។ ប្រសិនបើ Huawei Mate 30 ពិតជាមានរូបរាងដូចអ្វីដែលក្រុមហ៊ុនផលិត Case បានគិតទុកមែននោះ មានន័យថាព័ត៌មានដែលបានបែកធ្លាយជុំវិញរូបរាងទូរស័ព្ទម៉ូដែលនេះនាពេលកន្លងមកពិតជាមិនខុសនោះទេ។​ លោកអ្នកអាចទស្សនារូបភាពគំរូរបស់ Huawei Mate 30 ដូចក្នុងរូបភាពខាងក្រោម៖

អត្ថបទ៖ ភក្តី

Share This Post: