បច្ចេកវិទ្យា

នេះគឺជាកាមេរ៉ាកំពូល Slow Motion ដែលមានល្បឿន Frame រហូតដល់ទៅ 6,600fps ឯណោះ (មានវីដេអូ)

BY
Khmernote Media
February 5, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vision Research ទើបតែបានធ្វើការប្រកាសម៉ូដែលកាមេរ៉ាថ្មីរបស់ខ្លួនត្រកូល Phantom ដែលមានឈ្មោះថា v2640 ជាមួយនឹងល្បឿនចាប់យករូបភាពដ៏លឿនបំផុតគ្មានពីរលើពិភពលោក។ ដោយឡែក v2640 មានទំហំ 4MP តែមានភ្ជាប់មកជាមួយនឹងល្បឿន Frame រហូតដល់ទៅ 6,600 ឯណោះសម្រាប់ការថតក្នុងកម្រឹត 1080p។ ប្រសិនបើអ្នកគិតថាប៉ុណ្ណេះមិនគ្រប់ នោះអ្នកអាចបន្ថែមល្បឿនបានដល់ 11,750fps បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា v2640 មានភ្ជាប់មកជាមួយនឹងមុខងារ HDR (64 dB) និងមុខងារជំនួយដល់ការថតពេលយប់ (7.2 e-) ដែលល្អបំផុតសម្រាប់ជាឧបករណ៍របស់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងវិស្វករដែលត្រូវការការចាប់យករូបភាពច្បាស់ៗ កម្រឹតខ្ពស់ជាមួយនឹងល្បឿនដ៏លឿនអស្ចារ្យ។

សម្រាប់កម្រឹត ISO របស់ v2640 គឺ 16,000D សម្រាប់ sensor ស-ខ្មៅ monochrome និង 3,200D សម្រាប់ sensor ពណ៌។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

 

 


Fu

ខ្មែរណូត

ប្រភព៖

Share This Post: