ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ប្លែកមែនទែន! នារីម្នាក់នេះបានវះកាត់ដាក់បន្ទះឈីបចូលក្នុងដៃ ដូច្នេះហើយគាត់នឹងអាចចាក់សោរថយន្ត ដោយប្រើខ្លួនរបស់គាត់ផ្ទាល់តែម្ដង

    BY autoadmin August 14, 2019
    ប្លែកមែនទែន! នារីម្នាក់នេះបានវះកាត់ដាក់បន្ទះឈីបចូលក្នុងដៃ ដូច្នេះហើយគាត់នឹងអាចចាក់សោរថយន្ត ដោយប្រើខ្លួនរបស់គាត់ផ្ទាល់តែម្ដង

    រថយន្ត Tesla Model 3 ការពិតទៅមិនមានសោដោយផ្ទាល់នោះទេ ដូច្នេះហើយការចាក់សោរបញ្ឆេះគឺត្រូវប្រើ keycard, តេឡេ ឬបញ្ហាចេញពីស្មាតហ្វូន។ ប៉ុន្តែយ៉ាងណាមិញនារីម្នាក់នេះ គាត់មានគំនិតប្លែកខុសពីម្ចាស់រថយន្ត Tesla ដទៃផ្សេងទៀត ដោយគាត់មិនចាំបាច់ចាក់សោ ចេញ/ចូល រថយន្តដោយវិធីសាស្ត្រទាំង ៣ នោះទេ គឺគាត់អាចប្រើខ្លួនរបស់គាត់ ដើម្បីចាក់សោរថយន្តតែម្ដង។

    នារីម្នាក់នេះមានឈ្មោះថា Amie DD ជាវិស្វករ​កម្មវិធី (software engineer) គាត់បានបង្ហើបថា គាត់ធ្លាប់បានវះកាត់ដាក់បន្ទះ RFID ចូលក្នុងកំភួនដៃកាលពីប៉ុន្មានឆ្នាំមុន ហើយគាត់បានប្រើវាដើម្បីចាក់សោផ្ទះ និងធ្វើការផ្ញើឯកសារចេញពីស្មាតហ្វូន ទៅកាន់គេហទំព័រផ្ទាល់ខ្លួន -ល-។ ក្រោយមកគាត់ក៏បានគិតថា គាត់អាចនឹងប្រើវិធីនេះជាមួយនឹង Model 3 របស់គាត់ ព្រោះគាត់គិតថា ការធ្វើដូច្នេះគាត់នឹងមិនបារម្ភថា បាត់ keycard, បាត់តេឡេបញ្ជា, អស់ថ្មទូរស័ព្ទ ឬជាប់ក្នុងរថយន្តនោះទេ។

    ក្រោយមកនាងក៏ធ្វើការវះកាត់ដាក់បន្ទះឈីប ដែលយកចេញពី keycard ដាក់ចូលក្នុងដៃ ស្រោបពីលើដោយសារធាតុ biopolymer ដែលធ្វើពីសំណល់រុក្ខជាតិ និងសត្វដែលងាប់ ដើម្បីជាសុវត្ថិភាព។ Amie DD គាត់បានប្រាប់មក The Verge ថា បន្ទះឈីប ដែលវះដាក់ចូលក្នុងដៃគឺដំណើរការបាន ប៉ុន្តែមិនសូវជាល្អប៉ុន្មានទេ ដោយសារដៃរបស់គាត់នៅហើម ហើយគាត់សង្ឃឹមថា វានឹងធ្វើការបានរលូននៅពេលគាត់ជាពីរបួសវះកាត់នេះ៕

    អត្ថបទ៖ លីដា

    Share This Post: