បច្ចេកវិទ្យា

ក្រុមហ៊ុនមួយនេះមានគោលបំណងចង់ឱ្យផ្ទៃមេឃ ពោរពេញដោយយន្តហោះប្រើប្រាស់កោសិកាឥន្ធនៈ នៅត្រឹមឆ្នាំ២០២២

BY
autoadmin
August 15, 2019

ក្រុមហ៊ុន ZeroAvia ដែលមានមូលដ្ឋាននៅ California គឺកំពុងបង្កើតប្រព័ន្ធជំរុញកោសិកាឥន្ធនៈ (ប្រពន្ធ័ប្រើប្រាស់ចំហាយទឹក និង អ៊ីដ្រូសែន) សម្រាប់ឧទ្ធម្ភាគចក្រ ហើយបានអះអាងថា ពួកគេកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ម៉ាស៊ីននេះនឹងត្រៀមសម្រាប់ផលិតកម្មនៅឆ្នាំ ២០២២ ហើយនឹងត្រូវបានប្រើប្រាស់ជាលក្ខណៈក្នុងតំបន់។ ZeroAvia គ្រោងនឹងផ្តល់ជូននូវម៉ាស៊ីនកោសិកាឥន្ធនៈរបស់ខ្លួន ទៅដល់ក្រុមហ៊ុនផលិតយន្តហោះ និងប្រតិបត្តិករពាណិជ្ជកម្មចាប់ផ្តើមពី ឆ្នាំ២០២២ តទៅ។ ហើយនៅក្នុងជំហានដំបូងពួកគេនឹងដាក់ការហោះហើរ ក្នុងចម្ងាយរហូតដល់ ៥០០ម៉ាយ ឬ ៨០០គីឡូម៉ែត្រ និងមានកាប៊ីនអង្គុយពី ១០ ទៅ ២០កៅអី។

អាចនិយាយបានថា វាជាជោគជ័យមួយក្នុងការបង្កើតឧទ្ធម្ភាគចក្រ ដែលប្រើប្រាស់កោសិកាឥន្ធនៈនេះ ព្រោះវាជាបច្ចេកវិទ្យាដែលមិនបំផ្លាញបរិស្ថាននោះទេ។ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតអំពីគ្រឿងម៉ាស៊ីន ឬរបៀបនៃការដំណើរការរបស់វា ខាងក្រុមហ៊ុន ZeroAvia មិនទាន់បង្ហាញឱ្យបានច្បាស់នៅឡើយទេ។ គំនិតជំរុញកោសិកាឥន្ធនៈនេះការពិតមានរាប់ឆ្នាំមកហើយ បន្ដែក្រុមហ៊ុនផ្សេងៗបានបោះបង់វាទៅវិញ ហើយខ្លះអាចត្រឹមតែបង្កើតជាប្រភេទ Hybrid ប៉ុណ្ណោះ។ វាខុសពី ZeroAvia ព្រោះថាពួកគេចង់ក្លាយជាអ្នកដឹកនាំក្នុងទីផ្សារនេះ ហើយគោលបំណងធំនៃការបង្កើតនេះ គឺដើម្បីកាត់បន្ថយថ្ងៃចំណាយលើឥន្ធនៈដែលមានតម្លៃថ្លៃ ហើយម៉្យាងទៀតវារួមជាចំណែកការពារបរិស្ថានផងដែរ៕

អត្ថបទ៖ លីដា

Share This Post: