ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Oppo ទំលាក់ Apple ឲ្យមកឈរលំដាប់លេខ៤ ហើយខ្លួនឡើងគ្រងដំណែងលេខ៣វិញ

    BY Khmernote Media August 15, 2019
    Oppo ទំលាក់ Apple ឲ្យមកឈរលំដាប់លេខ៤ ហើយខ្លួនឡើងគ្រងដំណែងលេខ៣វិញ

    បរទេស: ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេល ដែលក្រុមហ៊ុនយក្សរបស់អាមេរិក Apple លែងមានឈ្មោះក្នុងតារាងកំពូលទាំង៣របស់ពិភពលោកជាក្រុមហ៊ុន ដែលផលិតកាម៉េរាទូរស័ព្ទច្រើនជាងគេបំផុតទៀតហើយ។ យោងតាមប្រភពព័ត៌មានពី Digital Camera World ចេញផ្សាយកាលពីដើមសប្តាហ៍បានសរសេរថា Oppo បានប្រជែងយកតំណែងលេខរៀងទី៣ពី Apple បានសម្រេចក្នុងត្រីមាសទី២ឆ្នាំ២០១៩នេះ។

    ក្នុងរយៈពេលដូចគ្នានេះផងដែរ ក្រុមហ៊ុនយក្សអាមេរិក ដែលមានទីតាំងធំនៅក្នុងទីក្រុង Cupertino នេះក៏បានថយចុះទាំងទំហំលក់ទូរស័ព្ទ iPhone របស់ខ្លួនផងដែរធៀបទៅនឹងឆ្នាំចាស់២០១៨។តួលេខក្នុងត្រីមាសទី២នេះ iPhone តែ៦លានគ្រឿងប៉ុណ្ណោះត្រូវបានលក់ចេញ ដែលធ្លាក់មកត្រឹម១៥ភាគរយប៉ុណ្ណោះនៃចំណែកទីផ្សារ ហើយប្រាក់ចំណេញរបស់ខ្លួនបានថយចុះទៅដល់១១ភាគរយផងដែរ។

    ប្រភពដដែលបានឲ្យដឹងទៀតថា ជាទូទៅទីផ្សារផលិតកាម៉េរាទូរស័ព្ទបានធ្លាក់ចុះស្ទើរគ្រប់គ្នា ប៉ុន្តែក្នុងចំណោមនោះមានក្រុមហ៊ុនផលិតចំនួន៤ ដែលមានការកើនឡើងនៃការផលិតរបស់ខ្លួនទៅវិញក្នុងត្រីមាសនេះ។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមនៅកំពូលតារាងទាំងបីគឺ Samsung, Huawei និងOppoនិងមួយចុងក្រោយគឺ Alcatel៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay