បច្ចេកវិទ្យា

ក្រុមហ៊ុន Amazon បានបើកដំណើរក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនជាផ្លូវការនៅវៀតណាម

BY
autoadmin
August 17, 2019

វៀតណាម៖ លោក Tran Xuan Thuy នាយកប្រតិបត្តិក្រុមហ៊ុន Amazon Selling Vietnam បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាទីផ្សារអនឡាញរបស់វៀតណាមនៅថ្ងៃទី១៤ ខែសីហា ថា ក្រុមហ៊ុន Amazon បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅវៀតណាម។ ពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) លើកម្មវិធីជាច្រើន ដើម្បីឱ្យអាជីវកម្មក្នុងស្រុកអាចលក់ទំនិញនៅលើវេទិការបស់ខ្លួន ដើម្បីពង្រីកសក្តានុពលនាំចេញរបស់ពួកគេ។

អ្នកតំណាងក្រុមហ៊ុន Amazon បាននិយាយថា ក្រុមហ៊ុនបានលើកទឹកចិត្តជាយូរមកហើយឱ្យបុគ្គលម្នាក់ៗលក់ទំនិញនៅលើទីផ្សារ ប៉ុន្តែឥឡូវនេះនិន្នាការកំពុងផ្លាស់ប្តូរ។ ក្រុមហ៊ុន Amazon កំពុងត្រៀមជួយសហគ្រាសធុនតូច និងមធ្យម ធ្វើអាជីវកម្មនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។ ដោយលោក Tran Xuan Thuy បាននិយាយថា៖ «បច្ចុប្បន្នប្រហែល ៥០ភាគរយ នៃការលក់របស់ក្រុមហ៊ុន Amazon បានមកពីសហគ្រាស និងបុគ្គលធម្មតាមានចំណែក ៥០ភាគរយផ្សេងទៀត ខ្ញុំគិតថា សមាមាត្រនៃការលក់បុគ្គលនឹងបន្តធ្លាក់ចុះនៅក្នុងឆ្នាំខាងមុខនេះ»៕

អត្ថបទ៖ លីដា

Share This Post: