លោកយាយជនជាតិថៃវ័យ ១០០ឆ្នាំ ប្រាប់ពីអាថ៌កំបាំងជួយឲ្យអាយុវែង
លោកយាយជនជាតិថៃ មកពីខេត្តភិស្ណុលោក មានរបបលក់ចេកចៀន នឹងធ្លាប់ចែកចេកចៀន ទៅដល់អតិថិជនខ្លួន អបអរខួប ១០០ឆ្នាំ កាលពេលថ្មីៗ បានចែករំលែក បទពិសោធន៍មួយចំនួន ជួយនាំឲ្យលោកយាយមានសុខភាពរឹងមាំ នៅប្រកបរបរលក់ដូរបានធម្មតា។
តាមសារព័ត៌មានថៃ Thai Residents លោកយាយឈ្មោះថា ចាំឡង មុខរបរលក់ចេកចៀន គឺល្បីពេញខេត្តភិស្ណុលោក ហើយថែមទាំងត្រូវគេចំណាំហៅ យាយចេកចៀនឥ ៩៩ ឆ្នាំ ព្រោះលោកយាយ មានអាយុច្រើន។
បើតាមបទពិសោធន៍ លោកយាយវ័យ ១០០ឆ្នាំ មូលហេតុជួយឲ្យលោកយាយ នៅមាំ អាចប្រកបការងារលក់ដូរបានធម្មតា ក៏ព្រោះ លោកយាយ ចូលចិត្តញ៉ាំបន្លែ ពិសេសបន្លែស្ងោរ និងត្រី ក្នុងម្ហូបថៃច្រើនមាន នឹងញ៉ាំទឹកបានច្រើនទៀតផង។ លើសពីនេះ ទម្លាប់ដើរ ដូចទៅនឹងហាត់ប្រាណ ព្រោះពេលលោកយាយចេញដំណើរពីផ្ទះ ទៅលក់ដូរ ចម្ងាយប្រមាណ ១គីឡូម៉ែត្រ រៀងរាល់ថ្ងៃ ហើយជាងនេះ លោកយាយ សប្បាយចិត្តរៀងរាល់ថ្ងៃ ពុំធ្លាប់ធ្វើអារម្មណ៍ខ្លួនសៅហ្មងច្រើនឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ