បច្ចេកវិទ្យា

ត្រៀមលុយ! Apple Watch Series 4 នឹងទទួលបានរចនាបទថ្មី អេក្រង់ធំជាងមុន 15% និងអ្វីៗជាច្រើនផ្សេងទៀត

BY
Khmernote Media
March 28, 2018

យោងតាមលោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានលើកឡើងថា មិនយូរទៀតទេ ក្រុមហ៊ុន Apple នឹងសម្រេចប្រកាសចេញលក់ផលិតផល Apple Watch ជំនាន់ថ្មី Series 4 ដែលមានភ្ជាប់មកជាមួយនឹងរចនាបទថ្មី និងអេក្រង់ធំជាងមុន។

ក្រៅពីរចនាបទថ្មី នាឡិកានេះក៏នឹងទទួលបានការអភិវឌ្ឍលើមុខងារថែរក្សាសុខភាព និងថាមពលថ្មប្រើប្រាស់បានយូរជាមុនផងដែរ។ មិនតែប៉ុណ្ណោះ អ្នកវិភាគរូបនោះបានលើកឡើងបន្ថែមថា សម្រាប់ផ្ទៃអេក្រង់គឺធំជាងមុនប្រមាណជា 15% ប៉ុន្ដែមិនទាន់ច្បាស់ឡើយថា តើរូបរាងរបស់នាឡិកានឹងត្រូវបានពង្រីក រឺមានគែមស្ដើងជាងមុន។

តាមរយៈការអភិវឌ្ឍនេះ ក្រុមហ៊ុន Apple រំពឹងថានឹងអាចលក់ចេញផលិតផល Apple Watch ជំនាន់ថ្មីរបស់ខ្លួនរហូតដល់ 22 ទៅ 24លានគ្រឿងសម្រាប់ឆ្នាំ2018 ដែលបានន័យថា កើនឡើងជាងឆ្នាំមុន 30%។

Fu

ប្រភព៖ phonearena

Share This Post: