OPPO Reno 2 អាចនឹងបំពាក់កាម៉េរាអាច Zoom បានដល់ទៅ២០ដង
- August 20, 2019
ចាប់តាំងពីដើមត្រីមាសទី១មក គេសង្កេតឃើញថា ផលិកម្មរបស់ OPPO Reno គឺត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែហាងចែកចាយតូចធំជាច្រើនរបស់ខ្លួនពោរពេញទៅដល់ម៉ូដែលរបស់ OPPO ជាច្រើនរួចទៅហើយដូចជា 5G phone, Lamborghini variant, 10X zoom edition និង OPPO Reno Zផង។
ប៉ុន្តែយោងតាមការចេញផ្សាយរបស់ Android Community ចេញផ្សាយនៅថ្ងៃអង្គារទី២០ខែសីហានេះបានឲ្យដឹងថា ក្នុងកំឡុងពេលនេះតាមពិត OPPO កំពុងធ្វើតេស្តលើទូរស័ព្ទម៉ូដែលថ្មីមួយទៀត ដែលមានសមត្ថភាពដ៏អស្ចារ្យជាពិសេសលើកាម៉េរារបស់ខ្លួន។ ក្រុមហ៊ុន OEM ត្រូវបានគេដឹងថា កំពុងធ្វើការងារលើការផលិតទូរស័ព្ទម៉ូដែលថ្មី ដែលគេអាចសន្មត់ក្នុងដំណាក់កាលនេះមានឈ្មោះថា OPPO Reno 2។
OPPO Reno 2 ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងខែនេះនៅប្រទេសឥណ្ឌា ជាមួយនឹងការកែលម្អមួយចំនួនពីទូរស័ព្ទទាំងបីម៉ូដែលដំបូងរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា ទោះបីជាយ៉ាងណាវានឹងមិនមានការផ្លាស់ប្តូរការរចនាខ្លាំងទៅលើរូបរាងឡើយ ព្រោះថា OPPO បានផ្តោតលើតែការកែលម្អលក្ខណៈពិសេសលើសមត្ថភាពពង្រីកកាម៉េរាពី ១០ ដងទៅជា ២០ ដងប៉ុណ្ណោះហើយជឿជាក់ដែរថា ប្រទេសដែលនឹងអាចប្រើប្រាស់ម៉ូដែលនេះដំបូងគេនោះគឺប្រទេសឥណ្ឌា៕


អត្ថបទ៖ Lee
- Share This Post:






