Vivo NEX 3 5G បង្ហាញរូបរាង គ្មានក្បាលឆក និងប្រើអេក្រង់ប្រភេទ waterfall
- August 21, 2019
Vivo NEX 3 រូបភាពដំបូងជាផ្លូវការត្រូវបានដាក់បង្ហាញហើយនៅថ្ងៃនេះគឺនៅក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគំនូរសខ្មៅអំពីម៉ូដែលនេះត្រូវបានគេបង្ហោះលើបណ្តាញសង្គមចិន Weibo។
រូបភាពដំបូងនេះត្រូវបានដាក់បង្ហោះផ្ទាល់ដោយប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Vivo ជាមួយនឹងអេក្រង់ថ្មីកោងស្ទើរតែ៩០ដឺក្រេ និងស្ទើរតែគ្មានគែមអេក្រង់ សរុបមកស្មាតហ្វូននេះមានផ្ទៃខាងមុខជាអេក្រង់ស្ទើរតែ ១០០% តែម្តង។
លើសពីនេះប្រធានគ្រប់គ្រងក្រុមហ៊ុនរូបនេះក៏បានថែមទាំងបង្ហាញរូបភាពមួយសន្លឹកទៀត ដែលបានបញ្ជាក់យ៉ាងច្បាស់ថា Vivo NEX 3 នឹងផលិតឡើងមកជាមួយនឹងបច្ចេកវិទ្យាសម្រាប់ភ្ជាប់ជាមួយនឹងអ៊ីនធឺណេត 5G ផងដែរ។ កាម៉េរារបស់វាអាចមានចំនួនទៅដល់៣គ្រាប់ ហើយក្រុមហ៊ុនបានអះអាងថា ទូរសព័្ទថ្មីនេះគឺយកគំរូតាមនាឡិកាដៃប្រភេទមេកានិក៕

អត្ថបទ៖ Lee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






