Galaxy Note 10 បំបែកឯកត្តកម្មលក់បានជាង១លានគ្រឿងនៅកូរ៉េខាងត្បូង
- August 21, 2019
Galaxy Note 10 និង Galaxy Note 10+របស់ក្រុមហ៊ុន Samsung ជាម៉ូដែលចុងក្រោយ ដែលបានបង្ហាញខ្លួនលើទីផ្សារពិភពលោកក្នុងពេលខាងមុខដ៏ឆាប់នេះ ប៉ុន្តែទោះបីជាមិនទាន់មានក្នុងស្តុកក្តីមកដល់ពេលនេះតួលេខ pre-order របស់ទូរស័ព្ទម៉ូដែលនេះបានហក់ឡើងយ៉ាងខ្ពស់បំផុតនៅកូរ៉េខាងត្បូង។
តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលថ្មីៗនេះបានបញ្ជាក់ថា ការបញ្ជាទិញទុកជាមុនបានកើនឡើងលើស១លានគ្រឿងបាត់ទៅគ្រាន់តែនៅប្រទេសកូរ៉េខាងត្បូងមួយនេះគិតត្រឹមពីថ្ងៃទី៩ ខែសីហាកន្លងមក ដែលក្រុមហ៊ុនបានប្រកាសទទួលការបញ្ជាទុកជាមុននោះ។
តួលេខដដែលបានបង្ហាញទៀតថា ការបញ្ជាទិញទុកមុននៅកូរ៉េមានចំនួនដល់ទៅ ១,៣លានគ្រឿង។ វាជាឯកត្តកម្មថ្មីមួយ ដែលវាមានទំហំច្រើនជាងបញ្ជាទិញទុកជាមុនរបស់ Galaxy Note 9 ផងដែរ។
The SamMobile បានសរសេរថា Samsung បានចាប់ផ្តើមចែកចាយការបញ្ជាទិញនោះហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលហាងលក់នានានឹងអាចចាប់ផ្តើមទទួលបានស្តុក និងលក់នាថ្ងៃទី២៣ ខែសីហាខាងមុខនេះ៕

អត្ថបទ៖ Lee
- Share This Post:






