ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អ្នកជំនាញ៖ អ្នកប្រើប្រាស់ iPhone គួរកុំអាលអាប់ដេតទៅ version ចុងក្រោយអី ប្រយ័ត្នត្រូវគេ Hack ចូលទូរស័ព្ទ

    BY Khmernote Media August 22, 2019
    អ្នកជំនាញ៖ អ្នកប្រើប្រាស់ iPhone គួរកុំអាលអាប់ដេតទៅ version ចុងក្រោយអី ប្រយ័ត្នត្រូវគេ Hack ចូលទូរស័ព្ទ

    យោងតាមប្រភពព័ត៌មាន The Sun Tech ចេញផ្សាយឲ្យដឹងថា មានអ្នកជំនាញខាងបច្ចេកវិទ្យាជាច្រើនបានធ្វើការព្រមានដល់ម្ចាស់ទូរស័ព្ទ iPhone ទាំងឡាយគួរតែពន្យាពេលរបស់ខ្លួនក្នុងការអាប់ដេត version ចុងក្រោយសិនទៅ រហូតដល់ពេលដែលក្រុមហ៊ុនដោះស្រាយបញ្ហាទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីការ Hack ចូលក្នុងទូរស័ព្ទ ដោយសារតែការអាប់ដេតនេះ។

    ពាក្យចចាមអារ៉ាមចេញពីអ្នកប្រើប្រាស់ iPhone ជាច្រើនបានអះអាងថា version ចុងក្រោយរបស់ Apple ដែលបានដំណើរកាលពីចុងខែកក្កដានឹងអាចអនុញ្ញាតិឲ្យក្រុម hacker លួចចូលទៅក្នុងទូរស័ព្ទគ្រប់ម៉ូដែល iPhone បានរួមទាំង iPad ផងដែរ។

    តាមពិតការវាយប្រហារដោយ hacker នេះបានកើតឡើងតាំងតែពីខែឧសភាមកម្ល៉េះ រាល់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានអាប់ដេត version ដល់ iOS 12.3 ហើយបញ្ហានេះមិនត្រូវបានដោះស្រាយបានម៉ត់ចត់ដោយ Apple ឡើយហើយវាក៏បានបន្តមកដល់ version ចុងក្រោយ ដែលចេញកាលពីខែកក្កដាគឺ iOS 12.4។បញ្ហានេះដំបូងឡើងត្រូវបានរកឃើញដោយក្រុមការងារស្រាវជ្រាវសន្តិសុខរបស់ក្រុមហ៊ុន Google គឺលោក Ned Williamson និងការអះអាងដូចគ្នានេះដោយលោក Brian Higgins អ្នកជំនាញអ៊ិនធឺណេតរបស់អង់គ្លេសផងដែរ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay