ខ្មែរណូត

ស្វែងរក

  • សុខភាព

    ក្មេងៗប៉ុន្មានក្រុមនេះ ងាយនឹងកើតកញ្ជ្រឹលបំផុត

    BY Khmernote Media August 22, 2019
    ក្មេងៗប៉ុន្មានក្រុមនេះ ងាយនឹងកើតកញ្ជ្រឹលបំផុត

    ក្មេង​ខ្វះ​អាហារូបត្ថម្ភ ក្មេង​ខ្វះ​ជីវជាតិ A និង​ក្មេង​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ ងាយ​នឹង​កើត​ជំងឺ​កញ្ជ្រឹល​បំផុត នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ កញ្ជ្រឹល​ជា​ជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​វីរុស Rubeola ដែល​ជា​វីរុស​រស់​នៅ​តាម​ភ្នាស​សើម​របស់ច្រមុះ បំពង់ក ដែល​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត តាម​ខ្យល់ ពេល​អ្នក​ជំងឺ​ក្អក កណ្ដាស់ និង​ការ​ប៉ះពាល់​ទឹក​រងៃ​ដំបៅ​របស់​អ្នក​ជំងឺ។

    ១- រោគ​សញ្ញា​ជំងឺ​កញ្ជ្រឹល

    – ក្ដៅខ្លួន​ខ្លាំង
    – អស់កម្លាំង
    – មិន​ឃ្លាន​អាហារ
    – ក្អក
    – រាករូស
    – ហៀរសំបោរ ហៀរ​ទឹក​ភ្នែក
    – ឈឺ​ភ្នែក
    – ឈឺ​សាច់​ដុំ
    – មាន​គ្រាប់​សៗ​នៅ​ក្នុង​មាត់
    – ចេញ​ស្នាម​ក្រហម​លើ​ស្បែក។

    ២- ផល​វិបាក​ពេល​ក្មេង​កើត​កញ្ជ្រឹល

    វីរុស​កញ្ជ្រឹល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេង​ចុះ​ខ្សោយ ជំងឺ​ផ្សេងៗ​ទៀត​ងាយ​នឹង​ជ្រៀត​ចូល ដូច​ជា​រលាក សួត រលាក​ត្រចៀក រាករូស ខ្វះ​ជាតិ​ទឹក បើ​ធ្ងន់ធ្ងរ​ទៅ​ជា​រលាក​ខួរ​ក្បាល (ហើមខួរក្បាល)។

    ពេល​កូន​កើត​កញ្ជ្រឹល យើង​ត្រូវ៖

    – បន្ត​ឲ្យ​កូន​ម៉ឹម​ដោះ ឬ​ទឹក​ដោះ​គោ
    – ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្រុះ​មុខ ពិសេស​អាហារ និង​បន្លែ​សម្បូរជាតិ​ទឹក
    – ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
    – ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្តៅ។

    ៣- វិធី​បង្ការ​ជំងឺ​កញ្ជ្រឹល

    វិធី​ល្អ​បំផុត​ដើម្បី​បង្ការ​កូន​ពី​ជំងឺ​កញ្ជ្រឹល គឺ​នាំ​កុមារ​មក​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ដែល​តម្រូវ​ឲ្យ​ចាក់ ចំនួន ២ដូស្ត ដូស្ត​លើក​ទី ១ ពេល​កូន​អាយុ​បាន ៩-១៨ខែ និង​ដូស្ត​លើក​ទី ២ ពេល​កូន​អាយុ ១៨-២៣ ខែ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay