ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Xiaomi Mi A3 កាម៉េរា 48MP ចេញលក់ជាផ្លូវការនៅឥណ្ឌា តម្លៃមិនដល់២០០ដុល្លារផង

    BY Khmernote Media August 22, 2019
    Xiaomi Mi A3 កាម៉េរា 48MP ចេញលក់ជាផ្លូវការនៅឥណ្ឌា តម្លៃមិនដល់២០០ដុល្លារផង

    ប្រទេសឥណ្ឌាកំពុងតែរងចាំការប្រកាសលក់ជាផ្លូវការរបស់ទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលនឹងប្រកាសនៅថ្ងៃសុក្រ ទី២៣ ខែសីហា ស្អែកនេះហើយទូរស័ព្ទម៉ូដែល Mi A3 នឹងចេញលក់ជាផ្លូវការនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ Xiaomi និងវេបសាយ Amazon ផងដែរ។

    Mi A3 នឹងចេញលក់២ម៉ូដែលក្នុងនោះមួយមានទំហំផ្ទុកទិន្នន័យ 64GB និង 128GB រស់ដោយបន្ទះឈីប Snapdragon  665 ជាមួយនឹងទំហំ RAM ដល់ទៅ 4GB រីឯអេក្រង់វិញ 6 អ៊ិញ ប្រើប្រាស់បច្ចេកវិទ្យាស្កេនម្រាមដៃផងហើយកម្លាំងថ្មវិញគឺមានទៅដល់ 4,030mAh ជាមួយនឹងខ្សែសាកថ្មល្បឿន 18W។

    លើសពីនេះ Mi A3 មានបំពាក់កាម៉េរាដល់ទៅ 3គ្រាប់ ដែលក្នុងនោះមួយមានទំហំ 48MP មួយទៀត 8MP សម្រាប់ថតប្លង់ ultrawide និងមួយទៀតទំហំ 2MP ឯទំហំរបស់កាម៉េរាខាងមុខសម្រាប់ស៊ែលហ្វីវិញគឺមានទៅដល់ 32MP ។តម្លៃនៅលើទីផ្សាររបស់ប្រទេសឥណ្ឌាជាតម្លៃសមរម្យបំផុតគឺ 180ដុល្លារសម្រាប់ទំហំផ្ទុក 64GB និង 225ដុល្លារសម្រាប់ប្រភេទដែលមានទំហំផ្ទុក 128GB៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay