ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លេចធ្លាយរូបភាពរបស់ Apple Watch Series 5 មុនការប្រកាសផ្លូវការ

    BY Khmernote Media August 24, 2019
    លេចធ្លាយរូបភាពរបស់ Apple Watch Series 5 មុនការប្រកាសផ្លូវការ

    មកដល់ពេលនេះទៅហើយនាឡិកាដៃវ័យឆ្លាតរបស់ Apple គឺ Watch 5 ទំនងជានឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនាខែកញ្ញាខាងមុខនេះដែរហើយ។ ខុសពីព័ត៌មាន និងរូបភាពរបស់ iPhone 11 ដែលបន្តចេញផ្សាយនៅតាមវេបសាយនានា Apple Watch 5 គឺត្រូវបានគេមើលឃើញថា មិនសូវមានព័ត៌មានចចាមអារ៉ាមបែបនេះច្រើនឡើយ។

    ប៉ុន្តែយោងតាមប្រភពព័ត៌មាន TechRadar នៅថ្ងៃសៅរ៍ទី២៤ ខែសីហានេះបានចេញផ្សាយនូវអត្ថបទមួយអំពីរូបរាងរបស់ Apple Watch 5 ត្រូវបានបែកធ្លាយជាលើកដំបូងមិនធ្លាប់មាន។ រូបភាពបានបង្ហាញយ៉ាងច្បាស់ហើយព្រមទាំងព័ត៌មានពិស្តារពីប្រភេទកម្មវិធី និងម៉ូដេលផងនោះបានធ្វើឲ្យគ្រប់គ្នាជឿជាក់ថាវាគឺជា Apple Watch 5។

    មិនត្រឹមតែដោយសារតែនាឡិកាដៃ ដែលប្រើប្រាស់កម្មវិធី watchOS 6 នេះឡើយលើសពីនេះគេបានដឹងទៀតថា វាស្ថិតនៅម៉ូដែល A2157 ដែលមិនមែនជាម៉ូដែលណាពីមុនរបស់នាឡិកាដៃឆ្លាតវ័យរបស់ Apple នោះទៀតផង៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay