ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសជប៉ុនកំពុងស្នើសុំថវិកា ដើម្បីស្វែងរកមូលនិធិគម្រោងស្ថានីយ៍អវកាស

    BY autoadmin August 27, 2019
    ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសជប៉ុនកំពុងស្នើសុំថវិកា ដើម្បីស្វែងរកមូលនិធិគម្រោងស្ថានីយ៍អវកាស

    ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសជប៉ុនគ្រោងនឹងស្នើសុំថវិកាក្នុងឆ្នាំសារពើពន្ធបន្ទាប់ ដើម្បីចូលរួមគម្រោងស្ថានីយ៍អវកាសដឹកនាំដោយសហរដ្ឋអាមេរិក។ គម្រោងនេះអំពាវនាវឱ្យមានស្ថានីយ៍អវកាស ដែលមានឈ្មោះថា Gateway របស់អាមេរិក ដើម្បីចូលទៅក្នុងតារាវិថីជុំវិញព្រះច័ន្ទ។ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦។ ហើយរដ្ឋាភិបាលជប៉ុនមានគោលបំណង ដើម្បីប្រកាសការចូលរួមរបស់ខ្លួនជាផ្លូវការនៅដំណាច់ឆ្នាំនេះ។

    ក្រសួងគ្រោងនឹងស្វែងរកថវិកាប្រមាណ ១៥ពាន់លានយ៉េន សម្រាប់គម្រោងនេះ ឬជាង ១៤០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០២០។ ប្រមាណ ២ ភាគ ៣ នៃថវិកា នឹងឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវយានអវកាសគ្មានមនុស្សបើកបរ ដែលមានឈ្មោះថា Kounotori សម្រាប់ប្រើប្រាស់ ហើយគម្រោងថវិកាដែលនៅសល់នឹងត្រូវប្រើ ដើម្បីអភិវឌ្ឍយានអវកាសដែលគ្មានមនុស្សបើកដោយសហការជាមួយឥណ្ឌា និងប្រព័ន្ធទ្រទ្រង់ជីវិតសម្រាប់អវកាសយានិក។ វានឹងក្លាយជាសំណើថវិកាលើកដំបូងរបស់ក្រសួងសម្រាប់គម្រោងនេះ៕

    អត្ថបទ៖ លីដា

    Share This Post: