តោះមកការធ្វើតេស្តទំលាក់ស្មាតហ្វូនតម្លៃជាង១,០០០ដុល្លារទាំង២នេះ តើមួយណាធន់ជាង?
- August 27, 2019
ខាងក្រោមនេះជាការធ្វើតេស្តចុងក្រោយបំផុតមួយរបស់គណនេយ្យយូធូប PhoneBuff រវាងស្មាតហ្វូនកំពូលតម្លៃជាង១,០០០ដុល្លារ ម៉ូដែល Galaxy Note 10+ របស់ក្រុមហ៊ុន Samsung និង iPhone XS Max របស់ក្រុមហ៊ុន Apple។ ជាលទ្ធផល Note 10+ បានទទួលពិន្ទុលើស iPhone XS Max ក្រោយការតេស្តទំលាក់នេះ។ ទាំង Galaxy Note 10+ និង iPhone XS Max សុទ្ធតែក្រាលដោយកញ្ចក់ Corning Gorilla Glass 6 ដែលធន់ ស្វិត និងរឹងមាំដូចគ្នា។
ការធ្វើតេស្តទំលាក់ ដែលមានចំនួនសរុប១០ដងចេញពីម៉ាស៊ីនទំលាក់ដូចគ្នានិងកំពស់ដូចគ្នាគ្រប់ជ្រុងជ្រោយ។ ការធ្វើសតេស្តទំលាក់ដំបូងចាប់ផ្តើមត្រង់ចំណុចអេក្រង់ខាងមុខ និងខាងក្រោយគេអាចមើលឃើញថាកម្មវិធីស្កេនម្រាមដៃរបស់ Note 10+ ហាក់មិនដំណើរការឡើង ខណៈដែល iPhone XS Max នៅដំណើរកាលល្អ។
តែឆ្លងកាត់ការតេស្តទំលាក់១០ជាលទ្ធផល Note 10+ បានទទួលពិន្ទដល់ទៅ៣៧លើស iPhone XS Max ដែលបានពិន្ទុត្រឹមតែ៣៤៕

អត្ថបទ៖ Lee
- Share This Post:







