ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លឺថា អេក្រង់ waterfall នៅលើ Vivo NEX 3 5G ខាង Samsung ជាអ្នកផលិតឲ្យ

    BY Khmernote Media August 27, 2019
    លឺថា អេក្រង់ waterfall នៅលើ Vivo NEX 3 5G ខាង Samsung ជាអ្នកផលិតឲ្យ

    យើងបានដឹងហើយថា មួយរយៈចុងក្រោយនេះមានព័ត៌មានជាច្រើនបានបញ្ជាក់ថា Vivo NEX 3 5G គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដូចជា Galaxy S10 5G, OnePlus 7 Pro 5G, LG V50 ThinQ, Galaxy Note 10+ 5G និងម៉ូដេលផ្សេងៗទៀត ដែលស្ថិតនៅក្នុងបញ្ជីទូរស័ព្ទ ដែលនឹងចូលមកទីផ្សារដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត5G។

    កាលពីដើមខែនេះផងដែរក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ចិន China Unicom ធ្លាប់បានអះអាងដែរថា Vivo NEX 5G ស្ថិតក្នុងចំណោមម៉ូដេលដែលអាចប្រើប្រាស់សេវាកម្ម 5G និងចេញលក់ជាផ្លូវការក្នុងខែកញ្ញានេះជាមិនខាន ប៉ុន្តែក្នុងនោះក្រុមហ៊ុនមិនបានបញ្ជាក់ពីឈ្មោះម៉ូដេល NEX 3 នោះឡើយ។

    ក្នុងនោះក៏បានអះអាងទៀតដែរថា Vivo NEX 3 5G នឹងប្រើប្រាស់អេក្រង់កោងជំនាន់ថ្មីហៅថា Waterfall Screen ដែលលាតពេញផ្ទៃខាងមុខស្ទើរតែ១០០% និងកោងស្ទើរ៩០ដឺក្រេ។ ប្រភពអះអាងចុងក្រោយដែលបានធ្វើឡើងនៅក្នុងគេហទំព័រ Weibo បានបង្ហាញថា អេក្រង់ Waterfall របស់ Vivo NEX 3 5G ទំនងជាក្រុមហ៊ុន Samsung ជាអ្នកផលិតអោយ ប៉ុន្តែទោះបីជាយ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់ឡើយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay