ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អ៊ិនធឺណេត 5G នៅអង់គ្លេស ល្បឿនលឿនមែន តែមិនសូវមានស្ថេរភាពឡើយ

    BY Khmernote Media August 28, 2019
    អ៊ិនធឺណេត 5G នៅអង់គ្លេស ល្បឿនលឿនមែន តែមិនសូវមានស្ថេរភាពឡើយ

    The Verge ចេញផ្សាយនៅថ្ងៃពុធ ទី២៨ ខែសីហានេះបានឲ្យដឹងថា ក្រោយការមកដល់នៃបច្ចេកវិទ្យាអ៊ិនធឺណេត 5G នៅចក្រភពអង់គ្លេសមក ខ្លួនបានចាប់ផ្តើមដំណើរការធ្វើតេស្តអំពីល្បឿនរបស់វាផងដែរ។ ការធ្វើតេស្តធ្វើឡើងតាមរយៈការតភ្ជាប់អ៊ិនធឺណេតតាមផ្ទះជាមួយនឹងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេតតាមផ្ទះចំនួន៣។

    The Verge បានប្រើប្រាស់គ្រប់ប្រភេទឧបករណ៍ដូចជាកំព្យូទ័រលើតុ កំព្យូទ័រយួរដៃ ព្រមទាំងទូរស័ព្ទផងតាមរយៈកម្មវិធីធ្វើតេស្តល្បឿនអ៊ិនធឺណេត Ookla។ ការដំណើរការអ៊ិនធឺណេត 5G ដំបូង ដែលចាប់ផ្តើមតាំងតែពីថ្ងៃទី១៩ ខែសីហា ដោយក្នុងនោះក្រុមហ៊ុនចំនួន៣របស់អង់គ្លេស ដែលបានដំណើរការមុនដំបូងគេផងដែរ ខណៈដែលក្រុមហ៊ុន EE និងVodafone ផ្តោតទៅលើតែការដំណើការ 5G លើប្រភេទទូរស័ព្ទដៃប៉ុណ្ណោះ។

    ជាលទ្ធផលនៃការធ្វើតេស្តបានបញ្ជាក់ថា ការប្រើប្រាស់អ៊ិនធឺណេត 5G មានល្បឿនលឿនមែន ប៉ុន្តែជាក់ស្តែង Ookla បានបង្ហាញថា នៅតាមផ្ទះខ្លះវាអាចផ្តល់អ៊ិនធឺណេតល្បឿន 274Mbps សម្រាប់ការ download និង 12Mbps សម្រាប់ការ uploade ហើយនៅតាមកន្លែងខ្លះវិញល្បឿន download មានទៅដល់ 423Mbps ជាមួយនឹង upload ប្រមាណជា 35Mbps ហើយពេលខ្លះ downloadល្បឿន 208Mbps ឯ upload មានល្បឿន 43 Mbps ដែលល្បឿនទាំងនេះមិនសូវមានស្ថេរភាពឡើយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay