ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone 11 ជិតចេញហើយ ឥលូវមកដឹងតម្លៃ iPhone Xs និង Xs Max នៅស្រុកយើងមើលធ្លាក់ថ្លៃដល់ណាហើយ?

    BY Khmernote Media August 30, 2019
    iPhone 11 ជិតចេញហើយ ឥលូវមកដឹងតម្លៃ iPhone Xs និង Xs Max នៅស្រុកយើងមើលធ្លាក់ថ្លៃដល់ណាហើយ?

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហាញលិខិតអញ្ជើញ “ព្រឹត្តិការណ៍ទូរស័ព្ទប្រចាំឆ្នាំ” របស់ខ្លួន ដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលប្រព្តឹត្តិទៅនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Apple ដែលស្ថិតនៅក្នុងក្រុង Cupertino រដ្ឋ California ​សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ទូរស័ព្ទប្រចាំឆ្នាំនេះត្រូវបានគេរំពឹងថា Apple នឹងដាក់បង្ហាញ iPhone 11 ស៊េរី។

    ខណៈ iPhone 11 នឹងមកដល់ឆាប់ៗខាងមុខនេះ ឥលូវយើងមកមើលតម្លៃហាងឆេង iPhone Xs និង Xs Max ដែលកំពុងដាក់លក់នៅលើទីផ្សារស្រុកខ្មែរយើង ចង់ដឹងថា តើធ្លាក់ថ្លៃដល់ណាហើយ? បើយោងតាមគេហទំព័ររបស់ហាងលក់ទូរស័ព្ទនីកាបានបង្ហាញថា៖

    + iPhone XS (64GB) មានតម្លៃ $880
    + iPhone XS (256GB) មានតម្លៃ $980
    + iPhone XS Max (Single SIM + ESIM 64GB) មានតម្លៃ $980
    + iPhone XS Max (Single SIM + ESIM 256GB) មានតម្លៃ $1075
    + iPhone XS Max (Single SIM + ESIM 512GB) មានតម្លៃ $1150
    + iPhone XS Max (Dual SIM 64GB) មានតម្លៃ $1070
    + iPhone XS Max (Dual SIM 256GB) មានតម្លៃ $1230

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay