ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Google បញ្ចេញ Android 10 ជាផ្លូវការហើយ សម្រាប់ស្មាតហ្វូន Pixel របស់ខ្លួន

    BY Khmernote Media September 4, 2019
    Google បញ្ចេញ Android 10 ជាផ្លូវការហើយ សម្រាប់ស្មាតហ្វូន Pixel របស់ខ្លួន

    យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហ៊ុន Google បានដាក់ឲ្យដំណើរការ Android 10 របស់ខ្លួនហើយដែលវាគឺជាគំរូប្រព័ន្ធប្រតិបត្តិការបច្ចេកវិទ្យាចុងក្រោយ ដែលត្រូវបានកន្លងមកស្គាល់ថា Android Q។

    Android 10 នេះផងដែរក៏ជាប្រព័ន្ធប្រតិបត្តិការ OS ទីមួយហើយរបស់ Google ដែលមិនបានបញ្ចូលឈ្មោះជាមួយនឹងឈ្មោះបង្អែមនានាគិតចាប់តាំងតែពីឆ្នាំ២០០៨ ដែលវាត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រថ្មីមួយរបស់ក្រុមហ៊ុនផងដែរ។

    មុខងារមួយចំនួនរបស់ Android 10 ត្រូវបានគេមើលឃើញមានតាំងតែពីខែមេសា ប៉ុន្តែទើបតែមកដល់ពេលនេះទើបក្រុមហ៊ុនបានធ្វើការបញ្ជាក់ជាផ្លូវការអំពីឧបករណ៍ និងព័ត៌មានពិស្តារនៃការអាប់ដេត។ មិនមានអ្វីភ្ញាក់ផ្អើលឡើយគឺថាទូរស័ព្ទស៊េរី Pixel របស់ Google ផ្ទាល់នោះគឺជាអ្នកដែលបានដំណើរការប្រព័ន្ធនេះមុនគេ ប៉ុន្តែក្នុងចំណោមនោះដូចជា Pixel 3, Pixel 3a នឹងអាចធ្វើការអាប់ដេត Android 10 បានគិតចាប់ពីថ្ងៃទី៣ខែកញ្ញានេះហើយ។

    ក្នុងនោះផងដែរ Google ក៏បានបញ្ជាក់ទៀតថា ឧបករណ៍របស់ក្រុមហ៊ុនជាដៃគូជាច្រើនទៀតនឹងអាចអាប់ដេតដំណើរការ Android 10 យ៉ាងយូរបំផុតត្រឹមចុងឆ្នាំនេះប៉ុន្តែដោយមិនបានបញ្ជាក់ច្បាស់លាស់ពីប្រភេទឧបករណ៍ និងក្រុមហ៊ុនផលិតរបស់វាណាមួយឡើយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay