លេចធ្លាយតម្លៃ iPhone 11, 11 Pro និង 11 Pro Max នៅថៃ មានតម្លៃចាប់ពី ២៩,៩០០បាតទៅ
- September 4, 2019
ឆ្នាំនេះមុនការមកដល់នៃទូរស័ព្ទស៊េរីថ្មីរបស់ Apple នោះមានព័ត៌មានចចាមអារ៉ាមជាច្រើនជឿជាក់ថា ពួកវានឹងមានឈ្មោះដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ព្រមទាំងមានការបែកធ្លាយតម្លៃ ដែលនឹងលក់នៅក្នុងប្រទេសអាមេរិកផងដែរ។
របាយការណ៍ចុងក្រោយបានបញ្ជាក់ទៀតថា iPhone 11 នេះនឹងមានអេក្រង់ទំហំ៦,១អ៊ីញជាមួយនឹងបច្ចេកវិទ្យាសំគាល់ផ្ទៃមុខរបស់អ្នកប្រើប្រាស់ Face ID ព្រមទាំងប្រើបន្ទះឈីប A13 និងមាន RAM ទំហំ 4GB ផងដែរ។ កាលពីពេលថ្មីៗនេះ លេចធ្លាយអំពីតម្លៃរបស់ iPhone 11, 11 Pro និង 11 Pro Max នៅលើវេបសាយរបស់ប្រទេសថៃ ដែលមានតម្លៃដូចខាងក្រោម៖

សម្រាប់ iPhone 11៖
+ ម៉ូដែល 128GB មានតម្លៃប្រហែល 29,900 បាត (ប្រហែល $977)
+ ម៉ូដែល 256GB មានតម្លៃប្រហែល 31,900 បាត (ប្រហែល $1,042)
+ ម៉ូដែល 512GB មានតម្លៃប្រហែល 35,900 បាត (ប្រហែល $1,173)

សម្រាប់ iPhone 11 Pro៖
+ ម៉ូដែល 128GB មានតម្លៃប្រហែល 39,900 បាត (ប្រហែល $1,300)
+ ម៉ូដែល 256GB មានតម្លៃប្រហែល 45,900 បាត (ប្រហែល $1,500)
+ ម៉ូដែល 512GB មានតម្លៃប្រហែល 53,900 បាត (ប្រហែល $1,760)

សម្រាប់ iPhone 11 Pro Max៖
+ ម៉ូដែល 128GB មានតម្លៃប្រហែល 43,900 បាត (ប្រហែល $1,430)
+ ម៉ូដែល 256GB មានតម្លៃប្រហែល 53,900 បាត (ប្រហែល $1,760)
+ ម៉ូដែល 512GB មានតម្លៃប្រហែល 57,900 បាត (ប្រហែល $1,890)
អត្ថបទ៖ Lee
- Share This Post:






