បច្ចេកវិទ្យា

លេខទូរស័ព្ទ និងទិន្នន័យផ្ទាល់ខ្លួនចំនួន ៤១៩លានគណនី Facebook នៅទូទាំងពិភពលោក ត្រូវបានបែកធ្លាយនៅលើអ៊ីនធឺណិត

BY
autoadmin
September 6, 2019

លេខទូរស័ព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាង ៥០លានគណនី នៅវៀតណាមស្ថិតក្នុងចំណោម ៤១៩លានគណនី Facebook នៅទូទាំងពិភពលោក ត្រូវបានបែកធ្លាយនៅលើអ៊ីនធឺណិត។ TechCrunch បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គណនី Facebook ចំនួន ១៣៣ លានគណនី នៅសហរដ្ឋអាមេរិក និង ១៨ លានគណនី នៅចក្រភពអង់គ្លេស សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់។ លេខទូរស័ព្ទ និងព័ត៌មានផ្សេងទៀត រាប់បញ្ចូលទាំងលេខសម្គាល់ Facebook, ភេទ និងទីតាំងតាមប្រទេស សុទ្ធតែអាចរកបានតាមអ៊ិនធឺណែត ពីព្រោះម៉ាស៊ីនមេដែលមានកំណត់ត្រាទាំងនេះ មិនមានការការពារដោយលេខសម្ងាត់ទេ។

ជាលទ្ធផលនរណាក៏ដោយក៏អាចនឹងរកឃើញ ហើយចូលមើលប្រព័ន្ធទិន្នន័យ ដែលមិនបានការពារខ្ពស់ទាំងនោះដែរ។ នេះវាធ្វើឱ្យលេខទូរស័ព្ទរបស់មនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការហៅទូរសព្ទឥតបានការ ការបោកប្រាស់ និងគ្រោងការណ៍គួរឱ្យសង្ស័យផ្សេងទៀត។ រំលឹកដែរថា Facebook ក៏ធ្លាប់មានរឿងអាស្រូវ Cambridge Analytica កាលពីឆ្នាំមុនផងដែរ នៅពេលដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ជាច្រើនត្រូវបានប្រមូលដោយភាគី ទី៣ ដោយគ្មានការយល់ព្រម ហើយជាលទ្ធផល Facebook ក៏បានបិទមុខងារមួយ ដែលអនុញ្ញាតឱ្យបុគ្គលផ្សេងស្វែងរកអ្នកប្រើប្រាស់បណ្ដាញតាមរយៈលេខទូរសព្ទផងដែរ។ ហើយសម្រាប់រឿងនេះវិញ អ្នកតំណាង Facebook ក៏នៅតែប្រកែកថា ទាំងនោះគឺជាលេខទូរស័ព្ទ និងទិន្នន័យចាស់ៗប៉ុណ្ណោះ៕

អត្ថបទ៖ លីដា

Share This Post: