បច្ចេកវិទ្យា

Microsoft ចាប់ដៃជាមួយកូរ៉េខាងត្បូងធ្វើតេស្តសេវាកម្មហ្គេម xCloud

BY
Khmernote Media
September 6, 2019

យោងតាមប្រភពព័ត៌មាន The Verge បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ SK Telecom ដើម្បីចាប់ផ្តើមដំណើរការសាកល្បងសេវាកម្មហ្គេមថ្មីរបស់ខ្លួន xCloud ជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនយក្សមួយនេះនឹងដាក់ឲ្យដំណើរការសាកល្បងប្រើប្រាស់សេវាកម្មហ្គេម xCloud នេះក្នុងខែតុលាខាងមុខនេះ ចំណែកឯអតិថិជនផ្ទាល់របស់ SK Telecom នឹងអាចសាកល្បងសេវាកម្មហ្គេមនេះបានផងដែរទាំងជាមួយនឹងអ៊ិនធឺណេត LTE និង 5G។

ក្រុមហ៊ុនកន្លងមកត្រូវបានគេជឿជាក់ថា បានផ្តោតសំខាន់លើបច្ចេកវិទ្យាហ្គេមសម្រាប់ទូរស័ព្ទហើយបើទោះបីជាមិនទាន់ដាក់បង្ហាញជាផ្លូវការក៏ពិតមែន ប៉ុន្តែជឿជាក់ថាគំរូសម្រាប់ទូរស័ព្ទជាមួយនឹង xCloud នឹងអាចត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយនាទីក្រុងញូវយ៉កនាថ្ងៃទី២ខែតុលានេះជាមិនខាន៕

អត្ថបទ៖ Lee

Share This Post: