ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    OPPO នឹងបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ថ្មី លឺថា អាចសាកបានដល់ 80W ឯណោះ

    BY Khmernote Media September 6, 2019
    OPPO នឹងបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ថ្មី លឺថា អាចសាកបានដល់ 80W ឯណោះ

    បច្ចេកវិទ្យាសាកថ្មល្បឿនលឿន Super VOOC របស់ក្រុមហ៊ុន OPPO ពិតជាអស្ចារ្យមែនទែន ដែលមានសមត្ថភាពបញ្ចូលថ្មបានយ៉ាងលឿន និងមិនសូវឡើងកំដៅផងដែរ។ កាលពីពេលថ្មីៗនេះ លោក Brian Shen អនុប្រធានក្រុមហ៊ុនប្រតិបត្តិរបស់ក្រុមហ៊ុនផលិតទូរស័ព្ទយក្សចិន OPPO បានបង្ហោះនៅលើបណ្តាញសង្គម Weibo ដោយបង្ហាញពីបច្ចេកវិទ្យាថ្មី upgrade បន្ថែមពីលើ Super VOOC ជំនាន់មុន ដែលអាចបញ្ចូលថ្មទំហំ 4,000mAh មួយពេញ ចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ពីពេលវេលាពិតប្រាកដនៃការបញ្ចូលថ្មឡើយ ដោយរងចាំថ្ងៃប្រកាសជាផ្លូវការ។

    កាលពីជំនាន់ OPPO Find X Lamborghini ក្រុមហ៊ុនបានបញ្ចេញបច្ចេកវិទ្យាសាកថ្មលឿន 50W ដែលអាចសាកថាមពលថ្ម 3,400mAh ពី 0% ដល់ 93% ចំណាយពេលតែ ៣០នាទីប៉ុណ្ណោះ ហើយចំពោះបច្ចេកវិទ្យា Super VOOC ថ្មីនេះ ត្រូវបានគេសង្ស័យថា សមត្ថភាពបញ្ចូលថ្មរបស់វាអាចឡើងដល់ 80W ឯណោះ ប៉ុន្តែទោះជាយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ។

    តាមការសង្កេតរបស់អ្នកជំនាញបានជឿជាក់ទៀតថា ក្រុមហ៊ុន OPPO កំពុងធ្វើការងារអភិវឌ្ឍ និងផលិតទូរស័ព្ទ Reno ម៉ូដែលថ្មី ដែលជឿជាក់ថា ជាជំនាន់ក្រោយមួយទៀតរបស់ Reno 10x Zoom ដោយជំនាន់ថ្មីនេះនឹងមានល្បឿនអេក្រង់ដល់ទៅ 90Hz និងបំពាក់មកជាមួយនឹងថ្មសាក Super VOOC ថ្មីនេះផងដែរ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay