ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone នៅឆ្នាំ២០២០ នឹងមានរូបរាងខុសស្រឡះពី iPhone បច្ចុប្បន្ន

    BY Khmernote Media September 7, 2019
    iPhone នៅឆ្នាំ២០២០ នឹងមានរូបរាងខុសស្រឡះពី iPhone បច្ចុប្បន្ន

    បើទោះបីជានៅសល់រយៈពេលប៉ុន្មានថ្ងៃទៀត iPhone 11 នឹងបង្ហាញខ្លួនជាផ្លូវការក្តី ប៉ុន្តែមកដល់ពេលនេះបែរជាមានលេចឬព័ត៌មានចចាមអារ៉ាមបន្ថែមទៀតថា iPhone ស៊េរីថ្មី ដែលជឿជាក់ថា មានរូបរាងខុសស្រឡះពីស៊េរី បច្ចុប្បន្នស្ទើរទាំងស្រុង។

    ព័ត៌មានចុងក្រោយនេះត្រូវបានកើតចេញពីប្រភពដ៏គួរឲ្យទុកចិត្តមួយ Ming Chi Kuo ដែលអ្នកជំនាញលើវិស័យបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវកន្លងមកហើយបានអះអាងថា ទូរស័ព្ទថ្មីរបស់ Apple នឹងមានរូបរាងថ្មីខុសពីរូបរាង iPhone X ដែលមានតាំងតែពីឆ្នាំ ២០១៧ នោះទាំងស្រុង។

    ប្រភពដដែលនេះក៏បានអះអាងទៀតដែរថា iPhone ឆ្នាំ២០២០នេះមានមុខងារ និងរូបរាងខុសពីម៉ូដែលចាស់ស្ទើរតែស្រុងត្រង់ចំណុចសំខាន់៣ គឺរូបរាងខាងក្រៅ មុខងាររបស់កាម៉េរា និងបច្ចេកវិទ្យាអ៊ិនធឺណេត 5G៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay