ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Apple លែងផលិត iPhone XS និង XS Max ទៀតហើយ ក្រោយ iPhone 11 បង្ហាញខ្លួន

    BY Khmernote Media September 12, 2019
    Apple លែងផលិត iPhone XS និង XS Max ទៀតហើយ ក្រោយ iPhone 11 បង្ហាញខ្លួន

    ភ្លាមៗក្រោយការប្រកាសមុខ iPhone 11 Pro កាលពីថ្ងៃអង្គារកន្លងមក ក្រុមហ៊ុន Apple បានបញ្ចប់ផលិតកម្មលើម៉ូដែល iPhone Xs និង​ Xs Max ជាផ្លូវការដែរដោយក្នុងនោះអតិថិជនមិនអាចធ្វើការបញ្ជាទិញផ្ទាល់ពីក្រុមហ៊ុនទៀតឡើយ។

    ម៉ូដែលឆ្នាំ២០១៨នេះ ទោះបីជាយ៉ាងណាក្តីក៏នឹងនៅមានវត្តមានក្នុងស្តុករបស់ហាងលក់រាយមួយចំនួនរបស់ Apple ដដែល ប៉ុន្តែជឿជាក់ថានឹងមិនយូរឡើយវានឹងអស់ពីស្តុកទាំងនោះទៀត។ មូលហេតុដ៏សំខាន់មួយនោះគឺថា Apple បានសម្រេចចិត្តដាក់លក់ម៉ូដែលជំនាន់ចាស់ទាំងនេះក្នុងតម្លៃបញ្ចុះតម្លៃរហូតទៅដល់១០០ដុល្លារក្នុងមួយគ្រឿង។

    មានន័យចាប់ពីថ្ងៃនេះតទៅ iPhone Xs ម៉ូដែល 64GG, 256GB និង 512GB នឹងមានតម្លៃត្រឹមតែ ៨៩៩ដុល្លារ, ១ ០៤៩ដុល្លារ និង ១ ២៤៩ដុល្លារប៉ុណ្ណោះ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay