បច្ចេកវិទ្យា

កឺកឺ ជាច្រើននាំគ្នាថា iPhone 11 នឹងក្លាយជាទូរស័ព្ទហួសសម័យ ដោយសារតែមិនមានបច្ចេកវិទ្យាមួយនេះ

BY
Khmernote Media
September 13, 2019

iPhone 11 របស់ក្រុមហ៊ុន Apple ទើបតែប្រកាសមិនទាន់បានប៉ុន្មានផង ក៏ទទួលរងការឌឺដងយ៉ាងច្រើននៅក្នុងបណ្តាញអិនធឺណេត ដោយសារតែរចនាបទកាមេរ៉ាថ្មីនៅលើ iPhone 11 Pro និង 11 Pro Max។

ក្រុមអ្នកនិយមលេងអិនធឺណេតនៅប្រទេសចិនបាននាំគ្នាមានមតិដូចគ្នាថា ម៉ូដែលថ្មីចុងក្រោយរបស់ Apple គឺ iPhone 11 នេះមិនមានអ្វីប្លែកឡើយ គឺដូចតែម៉ូដែលជំនាន់ចាស់ៗដែរ។ ក្រុមអ្នកនិយមលេងអ៊ិនធឺណេតចិនបាននាំគ្នាជ្រួញចិញ្ចើមឆ្ងល់បំផុតគឺថា ហេតុអ្វីបានជាស្មាតហ្វូនជំនាន់ថ្មីទាំងនោះមិនមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត 5G ខណៈដែលពិភពលោកជាពិសេសនៅចិននឹងចាប់ផ្តើមដំណើរការបច្ចេកវិទ្យា 5G នេះនៅគ្រប់ទីក្រុងធំៗនៅដំណាច់ឆ្នាំនេះទៅហើយ។

មនុស្សភាគច្រើននិយាយថា iPhone 11 នឹងក្លាយទៅជាទូរស័ព្ទហួសសម័យក្នុងរយៈពេលដ៏ឆាប់នេះ ហើយក្នុងនោះការបោះឆ្នោតមួយ ដែលត្រូវបានធ្វើឡើងសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមយក្សចិន Weibo ដោយសួរថា អ្នកនឹងប្រើប្រាស់ទូរស័ព្ទដែលមិនមានបច្ចេកវិទ្យា 5G ដែរឬទេ ហើយជាលទ្ធផល៨០ភាគរយនឹងមិនចំណាយលុយទិញទូរស័ព្ទទាំងនោះឡើយ៕

អត្ថបទ៖ Lee

Share This Post: