បច្ចេកវិទ្យា

ច្បាស់ការហើយ OnePlus 7T នឹងបង្ហាញខ្លួននៅថ្ងៃ២៦ ខែកញ្ញា ខាងមុខនេះ

BY
Khmernote Media
September 17, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានធ្វើការប្រកាសជាផ្លូវការថា OnePlus 7T Series របស់ខ្លួននឹងបង្ហាញជាផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆាប់ៗខាងមុខនេះនៅប្រទេសឥណ្ឌា និងអាមេរិកខាងជើង។ ស្មាតហ្វូនចំនួន២ម៉ូដែល ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននោះមានដូចជា OnePlus 7T និង 7T Pro ដែលស្មាតហ្វូននេះជាការអាប់ដេតបន្ថែមពីលើម៉ូដែលមុនគឺ OnePlus 7 និង 7 Pro។

តាមរយៈលិខិតអញ្ជើញគឺមិនបានបង្ហាញព័ត៌មានលំអិតអ្វីច្រើននោះទេ ក្រៅពីពាក្យ 90Hz ដែលបញ្ជាក់ពីល្បឿនអូសអេក្រង់ ដែលមាននៅលើ OnePlus 7 Pro។ កាលពីជំនាន់មុន ល្បឿនអេក្រង់ 90Hz មានសម្រាប់តែម៉ូដែល Pro ប៉ុណ្ណោះ ហើយលើកនេះល្បឿនអេក្រង់ដ៏រអិលនេះទំនងជាមាននៅលើម៉ូដែល OnePlus 7T ដែរ ប៉ុន្តែទោះជាយ៉ាងរងចាំមើលទាំងអស់គ្នានៅថ្ងៃប្រកាសជាផ្លូវការ។

ចំពោះពាក្យចចាមអារាមផ្សេងៗត្រូវបានលើកឡើងថា OnePlus 7T series មិនសូវជាកែប្រែរូបរាងឡើយ ដោយគ្រាន់តែធ្វើការអាប់ដេតកម្លាំងម៉ាស៊ីនខាងក្នុងប៉ុណ្ណោះ ដោយប្រើបន្ទះឈីបចុងក្រោយបង្អស់របស់ Qualcomm គឺ  Snapdragon 855+ និងបន្ថែមថាមពលថ្មបន្តិចបន្តួចពីជំនាន់មុន គឺពី 4,000mAh ទៅ 4,085mAh នៅលើស៊េរី Pro និងពី 3,700mAh ទៅ 3,800mAh នៅលើស៊េរី 7T៕

អត្ថបទ៖ ឌី

Share This Post: