បច្ចេកវិទ្យា

៣ចំណុច ដែលអ្នកគួរតែជ្រើសយក iPhone 11 Pro ជាជាងយក iPhone 11 Pro​​​​ Max

BY
Khmernote Media
September 17, 2019

តាំងតែពីថ្ងៃអង្គារសប្តាហ៍មុន Apple នៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួនបានដាក់បង្ហាញជាផ្លុវការនូវស៊េរី iPhone 11 ទាំង៣ម៉ូដែលគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max រួចរាល់ហើយខណៈដែលការបញ្ជាទិញនឹងអាចចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី២០ខែកញ្ញាខាងមុខ។

មានអតិថិជនមិនតិចនោះទេកំពុងតែចាប់ផ្តើមពិចារណាក្នុងការជ្រើសទិញ iPhone 11 Pro ឬ iPhone 11 Pro Max។ ចំពោះ iPhone 11 វិញជាម៉ូដែល ដែលមានតម្លៃធូរថ្លៃជាងគេ គឺប្រមាណតែ៦៩៩ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកកំពុងមានផែនការ ដើម្បទិញប្រភេទណាមួយក្នុងចំណោម iPhone 11 Pro ឬ iPhone 11 Pro Max នោះគួរតែចាប់ផ្តើមមើលមូលហេតុ៣ខាងក្រោមនេះ ដែលអ្នកជាក់ស្តែងគួរតែសម្រេចចិត្តទិញ iPhone 11 Pro ជាជាង iPhone 11 Pro Max។

១. iPhone 11 Pro មានតម្លៃធូរជាង iPhone 11 Pro Max ទាំងដែលកម្មវិធីប្រើប្រាស់ច្រើនដូចគ្នាដូចជា៖

+ ដំណើរការប្រព័ន្ធ iOS 13 software
+ អេក្រង់ “Super Retina” OLED display
+ កម្រិតជះពន្លឺអតិបរិមាដល់ 800 nits ដូច iPhone ផ្សេងៗដែរ
+ កាម៉េរា៣គ្រាប់ប្រើប្រាស់កម្មវិធី Night Mode ដូចគ្នា
+ សមត្ថភាពកាមេរ៉ាថតវីដេអូ 4K កំរិត 24, 30 និង 60 fps ដូចគ្នា
+ អាវក្រោះការពារទឹករយៈពេល៣០នាទីដូចគ្នា
+ ប្រើឈីបថ្មីបំផុត A13 bionic ដូចគ្នា

២.ទំហំ iPhone 11 Pro ងាយស្រួលកាន់ជាង iPhone 11 Pro Max

៣. ទំងន់ iPhone 11 Pro មានទំងន់ស្រាលរជាង iPhone 11 Pro Max

អត្ថបទ៖ Lee

Share This Post: