បច្ចេកវិទ្យា

vivo Nex 3 ជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់អេក្រង់ទឹកធ្លាក់ និងមានកាម៉េរាដល់ទៅ 64 មេហ្គាភិចសែល

BY
Khmernote Media
September 18, 2019

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមអស់រយៈពេលជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មីរបស់ vivo Nex 3 នៅថ្ងៃអង្គារម្សិលមិញនេះ ស្មាតហ្វូនថ្មីនេះក៏បានបង្ហាញខ្លួនជាផ្លូវការ ដោយមានរូបរាងការរំពឹងទុកមែន គឺប្រើប្រាស់អេក្រង់ទឹកធ្លាក់ (waterfall) និងបំពាក់បច្ចេកវិទ្យា 5G។

vivo Nex 3 មានអេក្រង់ទំហំ 6.9-inch មានលក្ខណៈកោងខ្លាំងស្ទើរតែ 90ដឺក្រេ និងមិនមានប៊ូតុងចុចអ្វីទាំងអស់ សូម្បីតែប៊ូតុងដំឡើង/បន្ថយសំលេង និងប៊ូតុងបិទ/បើកទូរស័ព្ទក៏គ្មានដែរ ប៉ុន្តែ ក្រុមហ៊ុន vivo បានបន្ថែមប៊ូតុងបែប Touch ដែលត្រូវបានហៅថា Touch Sense ជំនួសវិញ ដោយគ្រាន់តែធ្វើការសង្កត់ទៅ sensor គែមអេក្រង់ វានឹងដំឡើង/បន្ថយសំលេងតែម្តង។ ហើយស្មាតហ្វូននេះដំណើរការជាមួយនឹងបន្ទះឈីបរបស់ Qualcomm គឺ Snapdragon 855 Plus ដូចទៅនឹង version អ៊ិនធឺណេត 4G ដែរ ប៉ុន្តែសមត្ថភាពផ្ទុកថ្មមានទៅដល់ 4500 mAh និងល្បឿនសាកថ្មដល់ទៅ 44W។

ទោះបីជាយ៉ាងណាក្តី vivo មិនបានធ្វើការផ្តល់ព័ត៌មានបន្ថែមអំពីតម្លៃជាផ្លូវការ និងថ្ងៃចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់ Nex 3 ឡើយ ប៉ុន្តែបានត្រឹមបញ្ជាក់ថា វានឹងអាចមានវត្តមាននៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកអាស៊ីអាគ្នេយ៍ក្នុងពេលប៉ុន្មានខែខាងមុខនេះ៕

អត្ថបទ៖ Lee

Share This Post: