ទ័ពអាកាសអាមេរិកបង្ហាញផែនការផលិតឡានហោះ ដែលគ្មានអ្នកបើក
- September 18, 2019
បរទេស: យោងតាមប្រភពព័ត៌មាន The Mirror ឲ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនចូលរួមប្រជែងនឹងទីផ្សារផលិតរថយន្តហោះ ដែលគ្មាអ្នកបើកនារដូវស្លឹកឈើជ្រុះនេះប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្ស ដែលកំពុងដំណើរស្រដៀងគ្នានេះដូចជា Boeing ជាដើម។
Boeing ត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាក្រុមហ៊ុនទី១ ដែលនឹងអាចដាក់ឲ្យដំណើរការរថយន្តហោះហើរបានលើកដំបូងបង្អស់លើលោក។ គេជឿជាក់ថា អាមេរិកនឹងប្រើប្រាស់រថយន្តហោះហើរបានម៉ូដែលថ្មីរបស់ខ្លួននោះ ដើម្បីជំនួសយន្តហោះប្រភេទ CV-22 Osprey សម្រាប់ប្រតិបត្តិការយោធានានា។
លើសពីនេះកាន់តែច្បាស់នោះគឺថាកម្មវិធី ដែលកំពុងដំណើរដោយមន្ទីរពិសោធរបស់កងកម្លាំងទ័ពអាកាសអាមេរិកមួយនេះត្រូវបានគេស្គាល់ឈ្មោះថា Agility Prime។ ក្នុងនោះអ្នកជំនាញជឿជាក់ថា រថយន្តហោះហើរមួយនេះនឹងអាចបំពាក់ជាមួយនឹងសព្វាវុធទំនើបមួយចំនួនបើទោះបីជាតួខ្លួនរបស់វាមានទំហំស្រាលបន្តិចក្តី៕

អត្ថបទ៖ Lee
- Share This Post:






