បច្ចេកវិទ្យា

OnePlus 7T នឹងប្រើដុំសាក Warp Charge 30T ដែលសាកលឿនជាងមុន 23%

BY
Khmernote Media
September 20, 2019

ព័ត៌មានជាច្រើននៅតែបន្តចុះផ្សាយអំពី OnePlus 7T Pro ប៉ុន្តែអ្វីដែលយើងជឿជាក់ថានោះគឺវាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លុវការនៅខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខនេះ ។ OnePlus 7T Pro អាចភ្ជាប់មកជាមួយនូវកាមេរ៉ាខាងក្រោយល្អជាងមុន និងមានទាំងកាមេរ៉ា Selfie ។ បន្ទះឈីបនេះនឹងត្រូវបានupdateទៅជា Snapdragon 855 Plus ដើម្បីធ្វើអោយប្រសើរឡើងនូវដំណើរការលេងហ្គេម។

នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ យោងតាមប្រភពព័ត៌មាន TechRadar បានបន្ថែមនូវព័ត៌មានដ៏ពិសេសមួយទៀត ដែលខ្លួនបានទទួលបានផ្ទាល់ពីប្រធានប្រតិបត្តិនៃក្រុមហ៊ុនគឺលោក Pete Lau ។ CEOរូបនេះបានថ្លែងបញ្ជាក់កាលពីដើមសប្តាហ៍នេះថា លក្ខណៈពិសេសមួយទៀតសម្រាប់ OnePlus 7T នោះគឺថាសមត្ថភាពសាកថ្មរបស់វានឹងអាចកើនឡើងប្រមាណជា២៣%ថែមទៀត ជាមួយនឹងដុំសាក Warp Charge 30T។

សម្រាប់  OnePlus 7 Pro ដែលប្រើប្រាស់បច្ចេកវិទ្យា Warp Charge សាកថ្មពី 0 ដល់ 100% ប្រើពេលតែ 1 ម៉ោងនិង 23 នាទីប៉ុណ្ណោះ ហើយសម្រាប់ OnePlus 7T នឹងចំណាយពេលសាកកាន់តែឆាប់ជាងនេះ៕

អត្ថបទ៖ Lee

Share This Post: